ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ថា អាទិភាពទី១គឺបញ្ចៀសការប្រឈមមុខដាក់គ្នារវាង ណាតូ និងរុស្ស៊ី
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ត្រូវតែជៀសវាងការប្រឈមមុខដាក់គ្នាដោយយោធាជាមួយប្រទេសរុស្ស៊ី ដែលអាចនាំឲ្យកើតសង្គ្រាមលោកលើកទី៣។ នេះជាការលើកឡើងរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។
លោក Scholz កំពុងប្រឈមនឹងការរិះគន់កើនឡើងខ្លាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសចំពោះរដ្ឋាភិបាលរបស់លោកដែលស្ទាក់ស្ទើរក្នុងការបញ្ជូនគ្រឿងសព្វាវុធធុនធំដូចជា រថក្រោះ និងកាំភ្លើងធំជាដើមទៅប្រទេសអ៊ុយក្រែនដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី បើទោះបីជាសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានដឹកជញ្ជូនទៅហើយ។
ក្នុងបទសម្ភាសផ្តាច់មុខជាមួយអ្នកសារព័ត៌មាន Der Spiegel ជុំវិញបរាជ័យក្នុងការបញ្ជូនគ្រឿងសព្វាវុធរបស់អាល្លឺម៉ង់ទៅអ៊ុយក្រែនដែលចេញផ្សាយកាលពីថ្ងៃសុក្រ ទី២២ ខែមេសា លោកអធិការបតីបានលើកឡើងថា មិនមានសៀវភៅច្បាប់ណាដែលចែងថា អាល្លឺម៉ង់អាចត្រូវបានពិចារណាជាភាគីមួយទៅសង្គ្រាមនៅអ៊ុយក្រែននោះទេ។
លោកមានប្រសាសន៍សង្កត់ធ្ងន់ថា ៖«នោះជាមូលហេតុដែលវាសំខាន់បំផុតទាំងអស់គឺថា យើងខ្ញុំពិចារណាគ្រប់ជំហានដោយប្រុងប្រយ័ត្ន និងសម្របសម្រួលគ្នាដោយយកចិត្តទុកដាក់ដើម្បីជៀសវាងការកើនឡើងបញ្ហាប្រឈមនឹង ណាតូ គឺជាអាទិភាពចម្បងសម្រាប់ខ្ញុំ»។
«នោះជាមូលហេតុដែលខ្ញុំមិនផ្តោតលើការស្ទង់មតិ ឬបណ្តោយឲ្យខ្លួនឯងខឹងសម្បារដោយសារការហៅទូរសព្ទដ៏ច្របូកច្របល់។ ផលវិបាកនៃកំហុសឆ្គង់នឹងមានខ្លាំង»។ លោកបានបញ្ជាក់។
នេះគឺជាការចាកចេញមួយពីសេចក្តីថ្លែងការណ៍មុនៗរបស់លោកលើប្រធានបទលើការពិតដែលការស្តុកយោធារបស់អាល្លឺម៉ង់គឺខ្សត់ខ្សោយក្នុងការបញ្ជូនគ្រឿងសព្វាវុធធំៗណាមួយ។ ពេលសួរថា ហេតុអ្វីបានជារដ្ឋាភិបាលរបស់លោកស្ទាក់ស្ទើរ ដោយសារតែការគំរាមកំហែងសង្គ្រាមនុយក្លេអ៊ែរ? លោកឆ្លើយថា ភាពសាមញ្ញគ្មានប្រយោជន៍ទេ។
ទោះបីជាយ៉ាងណា មិនយូរមិនឆាប់ លោក Scholz អាចត្រូវបានបង្ខំឲ្យប្រកាន់គោលជំហរច្បាស់លាស់ថាតើអាវុធធុនធំអាចត្រូវបានបញ្ជូនផ្ទាល់ពីអាល្លឺម៉ង់ទៅអ៊ុយក្រែន។ កាសែត The Welt am Sonntag បានផ្សាយថា អ្នកម៉ៅការការពារជាតិ Rheinmetall បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណដើម្បីលក់រថពាសដែក១០០គ្រឿងទៅអ៊ុយក្រែន។
យោងតាមអ្នកម៉ៅការ រថពាសដែក Marders អាចត្រូវបានដឹកជញ្ជូនទៅឆាប់ៗ ប៉ុន្តែការនាំចេញផ្នែកយោធាទាំងអស់ត្រូវតែទទួលបានការអនុម័តពីគណៈកម្មាធិការមួយក្នុងនាមអធិការបតីជាមុនសិន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់