Connect with us

ព័ត៌មានអន្ដរជាតិ

លោក Putin នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយលោក Zelensky តែមានលក្ខខណ្ឌមួយ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ថា លោកនឹងជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ប្រសិនបើការពិភាក្សាបង្កើតលទ្ធផលជាក់ស្តែង។

This image has an empty alt attribute; its file name is Charles-Michel-and-Putin-800x450-1.jpg
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (ឆ្វេង) ជាមួយលោក Putin

លោក Putin បាននិយាយថា រដ្ឋាភិបាលទីក្រុង កៀវ មិនទាន់ត្រៀមខ្លួនហើយស្រេច ក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកទេ ហើយអ៊ុយក្រែន កំពុងបង្ហាញភាពមិនស៊ីសង្វាក់គ្នាក្នុងកិច្ចចរចា។

លោកបានបន្ថែមថា ជំនួបដោយផ្ទាល់ជាមួយលោក Zelenskyy គឺអាស្រ័យលើវឌ្ឍនភាពក្នុងកិច្ចពិភាក្សារវាងមន្ត្រីនៃភាគីទាំងពីរ ដែលលើកចុងក្រោយបានធ្វើឡើងដោយផ្ទាល់ក្នុងប្រទេសតួកគីកាលពីថ្ងៃទី២៩ខែមីនា មុនពេលទីក្រុងមូស្គូ ចាប់ផ្តើមការវាយលុកថ្មីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is 0x0-2.jpg
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីបានប្រគល់ឯកសារសំខាន់ៗទៅឲ្យអ៊ុយក្រែនរួចហើយ ដើម្បីឈានទៅរកកិច្ចចរចាសន្តិភាព ហើយបាល់គឺស្ថិតនៅក្នុងទីលានរបស់អ៊ុយក្រែន។

ប៉ុន្តែក្រោយមក លោក Zelensky និយាយថា អ៊ុយក្រែនមិនបានទទួលឯកសារណាមួយពីរុស្ស៊ីទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សព្វាវុធ រាប់ ពាន់ តោន របស់ អ៊ុយក្រែន ធ្លាក់ក្នុងដៃ រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម