Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត រុស្ស៊ី ដាច់ចិត្តទម្លាយតួលេខអ្នកស្លាប់និងរបួស ក្នុងនាវាចម្បាំង​ Moskva

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ជាលើកដំបូងថា នាវិកនៃនាវាផ្ទុកមីស៊ីល Moskva បានស្លប់និងរងរបួស នៅពេលនាវាលិចកាលពីសប្តាហ៍មុន។

This image has an empty alt attribute; its file name is 220418131404-moska-fire-0418-exlarge-169.jpg

ក្រសួងបាននិយាយថា “ទាហានម្នាក់ត្រូវបានសម្លាប់ ខណៈសមាជិកនាវិកចំនួន២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន”។ ក្រសួងបន្ថែមថា “សមាជិកដែលនៅសល់៣៩៦នាក់ ត្រូវបានជម្លៀសចេញ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមេសា ប្រទេសអ៊ុយក្រែន​ បានឲ្យដឹង​ថា ខ្លួន​បានបើក​ការ​វាយ​ប្រហារ​លើ​នាវាចម្បាំង Moskva ប៉ុន្តែ​រុស្ស៊ី​អះអាង​ថា គ្រាប់​រំសេវ​នៅ​លើ​នាវា​បាន​ផ្ទុះ។

This image has an empty alt attribute; its file name is 20ukraine-blog-moskva-casualties-topart-articleLarge.webp

នាវាចម្បាំង Moskva ត្រូវបានគេរាយការណ៍ថា កំពុងសណ្តោងទៅតំបន់ គ្រីមៀរ ដើម្បីជួសជុលនៅពេលនាវាលិចចូលទៅក្នុងសមុទ្រខ្មៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធារុស្ស៊ីនិយាយថា “ក្នុងអំឡុងពេលអូសនាវា Moskva ទៅកាន់កំពង់ផែគោលដៅ, ដោយសារតែការខូចខាតដល់តួនាវា ក្រោយពេលមានការឆេះពីការផ្ទុះគ្រាប់រំសេវ នាវាក៏បាត់បង់ការគ្រប់គ្រង”។

This image has an empty alt attribute; its file name is MoskvaApril15.webp

ថ្វីបើមូលហេតុពិតប្រាកដនៅមិនទាន់ត្រូវបានគេដឹងក៏ដោយ ប៉ុន្តែរុស្ស៊ីបញ្ជាក់ថា នៅក្នុងលក្ខខណ្ឌទឹកសមុទ្រមានរលកធំៗ នាវាក៏បានលិចតែម្តង។

ការលិចនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន រាយការណ៍ថា ខ្លួនបានបាញ់មីស៊ីល Neptune ដាក់នាវា Moskva ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ លោក Putin នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយលោក Zelensky តែមានលក្ខខណ្ឌមួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម