Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​​បើក​ប្រទេស​​​​ពេញ​ឡើង​​វិញ​​​សម្រាប់​​ភ្ញៀវ​​បរទេស​ចាប់​​ពី​​ថ្ងៃ​​ទី​​១​​​ឧសភា

បានផុស

នៅ

គម្រោង «Test&Go ឬ តេស្ត&ទៅ»​សម្រាប់​អ្នក​ដំណើរ​បរទេស និង​ការ​ធ្វើ​តេស្ត RT-PCR សម្រាប់​​អ្នក​ដំណើរ​ទៅ​ដល់​​ទឹក​ដី​ថៃ​នឹង​បញ្ចប់​​នា​បំណាច់​ខែ​មេសា​នេះ ខណៈ​អ្នក​ដំណើរ​ចាក់​វ៉ាក់សាំង​​តម្រូវឲ្យ​ធ្វើ​តេស្ត​ដោយ​ខ្លួន​អំឡុង​ការ​ស្នាក់​នៅ​របស់​ពួក​គេ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា​ទៅ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បន្ធូរ​បន្ថយ​ច្បាប់​រឹត​បន្តឹង​ចូល​ប្រទេស​ដើម្បី​បង្កើន​សេដ្ឋកិច្ច និង​ទេសចរណ៍។

ទោះ​បី​ជា​យ៉ាង​ណា ការ​ចុះ​បញ្ជី​ប័ណ្ណ​ចូល​ប្រទេស​​ថៃ​នឹង​​ត្រូវ​រក្សា​ទុក​ដដែល។ ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​អនុម័ត​នៅ​កិច្ចប្រជុំ​មួយរបស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​​ស្ថានភាព​កូវីដ-១៩ (CCSA) កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«គម្រោង​ “ធ្វើ​តេស្ត&ទៅ” នឹងត្រូវ​​​លុប​ចោល ហើយ​នឹង​មាន​​តម្រូវ​ការ​​​​​​ឲ្យ​ធ្វើ​​តេស្ត​ខ្លួន​ឯង​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា។ នេះ​នឹង​កាន់​តែ​ងាយ​ស្រួល និង​ឆាប់​រហ័ស​សម្រាប់​ភ្ញៀវ។ វិស័យ​ទេសចរណ៍​ក៏​នឹង​ចាប់​ផ្តើម​ងើប​ឡើង​វិញ»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក នាយករដ្ឋ​មន្ត្រី ប្រាយុទ្ធ​ ចាន់​អ៊ូចា បន្ទាប់​ពី​ដឹក​នាំ​កិច្ច​ប្រជុំ។

លោក​បន្ត​ថា ៖«ប្រទេស​ជា​ច្រើន​កំពុង​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​​កាន់​តែ​ច្រើន ហើយ​ប្រទេស​យើង​ពឹង​ផ្អែក​​​ខ្លាំង​លើ​​វិស័យ​ទេសចរណ៍​ដើម្បី​ជំរុញ​សេដ្ឋកិច្ច»។

លោក​ក៏​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ពី​លទ្ធភាព​នៃគម្រោងទេសចរណ៍​«ប្រទេស​ពីរ គោល​ដៅ​​​មួយ​»​ដើម្បី​ផ្សព្វផ្សាយ និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ។

ជា​មួយ​នឹង​ការ​បន្ធូរ​បន្ថយ​ច្បាប់​ធ្វើ​ដំណើរ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ថៃ​នឹង​បើក​ឡើង​វិញ​ពេញ​លេញ​សម្រាប់​ភ្ញៀវ​ទេសចរ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា។

ទោះ​បី​ជា​យ៉ាង​ណា លោក ប្រាយុទ្ធ ចាន់អ៊ូ បានលើក​ឡើង​ថា កិច្ច​ប្រជុំ​មិន​បាន​ពិភាក្សា​ពី​ការ​ទម្លាក់​ចំណាត់​នៃ​​ជំងឺ​រាត​តត្បាតកូវីដ-១៩​ទៅ​ជា​ជំងឺ​ឆ្លង​នោះ​ទេ។ បញ្ហា​នេះ​នឹង​ត្រូវ​ពិចារណា​នៅ​ពេល​ក្រោយទៀត។

អ្នក​នាំ​ពាក្យ CCSA លោក Taweesilp Visanuyothin បាន​និយាយ​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា នឹង​មិន​មាន​គម្រោងចូល​ប្រទេស​ Test&Go ទៀត​ទេ។ រដ្ឋាភិបាល​នឹង​បង្កើត​វិធាន​ការ​ផ្សេង​សម្រាប់​ជន​បរទេស​ចាក់​វ៉ាក់សាំង និង​មិន​ចាក់​វ៉ាក់សាំង។

ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​នឹង​មិន​ធ្វើ​តេស្ត​រក​កូវីដ-១៩​ទេ​ពេល​មក​ដល់។ វា​នឹង​គ្រាន់​តែ​ណែនាំ​ឲ្យធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង​អំឡុង​ពេល​ការ​ស្នាក់​នៅ​របស់​ពួក​គេ។ អ្នក​ដំណើរ​ចាក់​វ៉ាក់សាំង​ត្រូវ​តែ​ចុះ​បញ្ជី​​​​ប័ណ្ណ​ចូល​ប្រទេស និង​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង។

សម្រាប់​ភ្ញៀវទេសចរ​ហានិភ័យ​ខ្ពស់​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​៥​ថ្ងៃ។ ការ​ធានារ៉ាប់​រង់​សម្រាប់​កូវីដ​ចំពោះ​អ្នក​ដំណើរ​បរទេស​មក​​ដល់​ទាំង​អស់​គឺ​​អប្បបរមា​​​១​ម៉ឺន​ដុល្លារ​អាមេរិក។

លោក Taweesilp បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​ជា​កំហឹត​ក្រោម​គម្រោង«តេស្ត&ទៅ»​ត្រូវ​បាន​បញ្ចប់​ដោយ​សារ​តែ​ទិន្នន័យ​បង្ហាញ​ថា ការ​ឆ្លង​ទាប​ក្នុង​ចំណោម​អ្នក​ដំណើរ​បរទេស​មក​ដល់គឺមាន​ត្រឹម​តែ​០.៤៦​%​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​មួយ​ខែ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

ជនរងគ្រោះ៧០០០​នាក់​​ពី​មជ្ឈមណ្ឌល​ឆបោក​ នៅមីយ៉ាន់ម៉ា រង់ចាំធ្វើ​មាតុភូមិនិវត្តន៍​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មីយ៉ាន់ម៉ាស្នើ​ចុះ​បញ្ជី​ម្សៅលាបមុខ Thanakha ​នៅ​អង្គការ​យូណេស្កូ​

សាន ផានិត
ជីវិតកម្សាន្ដ១៣ នាទីutes មុន

សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ២៦ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយល្បិចជនឆបោក ចង់ Hack​ account Telegram ខ្លួន ចែករំលែកមហាជន ឱ្យប្រុងប្រយ័ត្ន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម