Connect with us

ព័ត៌មានអន្ដរជាតិ

ពិធីការិនីជប៉ុន ហូរទឹកភ្នែក ពេលអានប៉ះចំព័ត៌មាន រុស្ស៊ី​ មួយ (មានវីដេអូ)

បានផុស

នៅ

អ្នកអានព័ត៌មានជប៉ុនម្នាក់ បានសម្រក់ទឹកភ្នែកក្នុងកម្មវិធីផ្សាយព័ត៌មាន ខណៈដែលនាងបង្ហាញពីការខកចិត្តចំពោះរបាយការណ៍ដែលថា ប្រទេសរុស្ស៊ីបានផ្តល់កិត្តិយសដល់កងទ័ពដែលបានមើលការខុសត្រូវការសម្លាប់រង្គាលនៅទីក្រុង Bucha ប្រទេសអ៊ុយក្រែន។

Watch the moment a Japanese newsreader cries during a broadcast about Russian troops being awarded for the Bucha massacre, wiping away a tear
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីការិនីរូបនេះ បានបង្ហាញអារម្មណ៍ក្តុកក្តួលជាពន់ពេក នៅពេលនាង​ប្រាប់ទស្សនិកជនថា លោក Vladimir Putin បាន​ផ្តល់​រង្វាន់​ដល់​ទាហាន​សម្រាប់​ការ​ធ្វើ​ជា​គំរូ ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយក្រែន។

នាងបានបញ្ឈប់ការអានមួយភ្លែតដើម្បីទប់ទឹកភ្នែក និងសម្រួលអារម្មណ៍ មុនពេលអានបញ្ចប់ព័ត៌មាន។

She suddenly stopped during the live broadcast struggling to continue and saying: ‘There are still many civilians stuck in the bunker. I'm so sorry, excuse me…’

នាង​​និយាយ​ថា “​នៅ​មាន​ជន​ស៊ីវិល​ជា​ច្រើននាក់ ​ជាប់​គាំង​ក្នុង​លេណដ្ឋាន”។ បន្ទាប់ពីនោះ នាងបានស្រក់ទឹកភ្នែករួចប្រាប់ថា នាងខកចិត្តខ្លាំងណាស់ក្នុងការអានព័ត៌មាននេះ។ នាងក៏បានដកដង្ហើមធំ រួចបន្តការអានព័ត៌មានរបស់នាង។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចធំៗ បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្រ្គាមក្នុងទីក្រុង Bucha នៅពេលដែលទីក្រុងភាគខាងជើងមួយនេះ ស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ីរយៈពេលប៉ុន្មានសប្តាហ៍។

Supporters have flooded the internet with praise for her courage, with one Reddit user saying: 'For Japanese people to show this in public is a huge deal.'

រូបភាពជនស៊ីវិលស្លាប់ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម បន្ទាប់ពីកងកម្លាំងរុស្ស៊ីដកចេញ បានបង្កឲ្យមានចលាចលអន្តរជាតិ និងនាំឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីដោយសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ​ ប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់ថា ខ្លួនបានសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha ដោយហៅវីដេអូ និងរូបថតសាកសពថាជា ការសម្តែងឆាកល្ខោន ដោយទីក្រុង កៀវ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទីបំផុត រុស្ស៊ី ដាច់ចិត្តទម្លាយតួលេខអ្នកស្លាប់និងរបួស ក្នុងនាវាចម្បាំង Moskva

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម