ព័ត៌មានអន្ដរជាតិ
ប្រមុខ UN នឹងទៅជួបលោក Putin ផ្ទាល់នៅ មូស្គូ
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នឹងធ្វើទស្សនកិច្ចរដ្ឋធានីរុស្ស៊ី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

នេះជាលើកទីមួយហើយដែលលោក Guterres ជួបទល់មុខជាមួយលោក Putin ចាប់តាំងពីការលុកលុយអ៊ុយក្រែន បានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។
ក្នុងដំណើរទស្សនកិច្ចនោះ លោកក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ផងដែរ។

អ្នកនាំពាក្យម្នាក់និយាយថា លោក Guterres សង្ឃឹមថា នឹងលើកឡើងអំពីអ្វីដែលអាចធ្វើបាន ដើម្បីនាំមកនូវសន្តិភាពដល់អ៊ុយក្រែនជាបន្ទាន់ ខណៈសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្តចូលសប្តាហ៍ទីប្រាំបី។
ក៏មានលទ្ធភាពដែរថា លោក Guterres អាចជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy ក្នុងប្រទេសអ៊ុយក្រែន នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ពិធីការិនីជប៉ុន ហូរទឹកភ្នែក ពេលអានប៉ះចំព័ត៌មាន រុស្ស៊ី មួយ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ