Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិអាមេរិកមានប្រតិកម្មធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

បុគ្គលិកថែទាំសុខភាពម្នាក់ក្នុងរដ្ឋ Alaska ទទួលរងប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer។

បុគ្គលិកថែទាំសុខភាពដែលត្រូវបានគេស្គាល់ថាជាស្ត្រីវ័យកណ្តាលរូបនេះមានប្រតិកម្មអាឡ័កស៊ីដូចជាមុខឡើងក្រហមនិងពិបាកដកដង្ហើមរយៈពេល១០នាទី បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងរបស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃពុធម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Bartlett ដោយសារតែប្រតិកម្មនេះ។

ក្រុមមន្រ្តីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ស្ត្រីដែលគេមិនបង្ហាញឈ្មោះរូបនេះបានទទួលរងនូវប្រតិកម្មអាឡ័កស៊ីអាណាហ្វីឡាក់ទិចដែលតម្រូវឲ្យព្យាបាលក្នុងមន្ទីរពេទ្យនិងតាមដានហើយនឹងមិនទទួលការចាក់វ៉ាក់សាំងលើកទី២ទេ។ នាងគ្មានប្រវត្តិអាឡ័កស៊ីពីមុនមកឡើយ។

នៅពេលនាងត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Bartlett, អាការៈរបស់នាងត្រូវបានគេជួយសង្គ្រោះភ្លាម។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលរដ្ឋ Alaska បាននិយាយថា នឹងមិនមានការផ្លាស់ប្តូរផែនការចែកចាយវ៉ាក់សាំងទេបន្ទាប់ពីឧប្បត្តិហេតុនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Fox News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម