ព័ត៌មានអន្ដរជាតិ
លោក Zelensky គំរាមដើរចេញពីកិច្ចចរចាសន្តិភាព បើ រុស្ស៊ី ធ្វើរឿងព្រៃផ្សៃនេះនៅទីក្រុង Mariupol
ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ក្រុង Kyiv នឹងដកខ្លួនចេញពីការចរចា ប្រសិនបើទាហានរុស្ស៊ី សម្លាប់ជនជាតិអ៊ុយក្រែន ដែលជាប់គាំងនៅក្នុងរោងចក្រដែក ក្នុងទីក្រុង Mariupol ឬធ្វើប្រជាមតិទាមទារឯករាជ្យនៅក្នុងទឹកដីកាន់កាប់ផ្សេងទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយលោក Zelensky បាននិយាយថា “ប្រសិនបើបុរសរបស់យើងនៅ Mariupol ត្រូវបានសម្លាប់ ហើយប្រសិនបើការធ្វើប្រជាមតិក្លែងក្លាយទាំងនេះ ត្រូវបានរៀបចំឡើងនៅភាគខាងត្បូង នោះអ៊ុយក្រែននឹងដកខ្លួនចេញពីការចរចាទាំងអស់”។

លោកក៏បានបន្ថែមជាចុងក្រោយទៀតថា “ខ្ញុំជឿថា នេះនឹងមិនជួយសម្រួលដល់ការដោះស្រាយការទូតនៃស្ថានការណ៍នោះទេ។ នេះពិតជានឹងរារាំងដល់ទីបញ្ចប់នៃសង្គ្រាម។ នេះពិតជាជាជំហានខុសដែលរុស្ស៊ីបានធ្វើ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Al Jazeera
ចុចអាន៖រុស្ស៊ី ប្រាប់ពេលវេលាដាក់មីស៊ីលផ្លោងអន្តរទ្វីបថ្មីល្អបំផុតក្នុងលោក
ចុចអាន៖អ៊ុយក្រែន បង្ហាញចំនួនទាហាន រុស្ស៊ី កំពុងឈរជើងក្នុងប្រទេស

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត