ព័ត៌មានអន្ដរជាតិ
តួលេខស្លាប់ដោយកូវីដនៅចិនកើនឡើង ខណៈទីក្រុងប៉េកាំងព្រមានស្ថានភាពធ្ងន់ធ្ងរ
កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា ទីក្រុងសៀងហៃ ប្រទេសចិន បានរាយការណ៍ពីករណីស្លាប់ដោយជំងឺកូវីដ- ១៩ចំនួន៣៩នាក់បន្ថែមទៀត ដែលជាតួលេខស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីប្រទេសចិនបានដាក់បំរាមបិទខ្ទប់ក្នុងរយៈពេលមួយសប្តាហ៍ពេញចុងក្រោយនេះ។
ស្របពេលជាមួយគ្នានេះ ទីក្រុងប៉េកាំងបានព្រមានពីស្ថានភាពធ្ងន់ធ្ងរដោយសារតែការឆ្លងកំពុងកើនឡើង។
ខណ្ឌដែលមានប្រជាជនរស់នៅច្រើនបំផុតភាគខាងកើតទីក្រុងប៉េកាំង Chaoyang បាននិយាយថា ខ្លួននឹងពង្រីកការធ្វើតេស្ត។ អ្នករាល់គ្នាដែលរស់នៅ ឬកំពុងធ្វើការនៅក្នុងខណ្ឌនេះត្រូវតែធ្វើតេស្តរកកូវីដ-១៩ចំនួន៣លើកក្នុងសប្តាហ៍។

មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងសៀងហៃត្រូវបានដាក់បំរាមបិទខ្ទប់ស្ទើរតែទាំងស្រុងហើយតាំងពីចាប់ផ្តើមខែមេសានេះ ដែលបានធ្វើឲ្យចង្វាក់ផ្គត់ផ្គង់ជួបការលំបាក ហើយអ្នកស្រុកជាច្រើនជាប់ក្នុងផ្ទះរយៈពេលយូរដែលបានក្លាយជាមណ្ឌលនៃការផ្ទុះកូវីដ។
ទីក្រុងធំបំផុតរបស់ចិនមួយនេះទើបតែបានប្រកាសពីករណីស្លាប់ដោយកូវីដ-១៩លើកដំបូងកាលពីថ្ងៃទី១៨ ខែមេសា បើទោះបីជាមានករណីឆ្លងថ្មីរាប់រយនាក់ក្នុងមួយៗថ្ងៃប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ទិន្នន័យរបស់គណកម្មការសុខភាពជាតិចិនបានបង្ហាញថា ចិនបានរាយការណ៍ពីករណីស្លាប់ចំនួន៣៩នាក់បន្ថែមទៀតដែលសរុបមានចំនួន៨៧នាក់កាលពីថ្ងៃអាទិត្យ ខណៈករណីឆ្លងថ្មីជិត២២០០០នាក់។
តួលេខស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃរបស់ទីក្រុងសៀងហៃគឺកាលពីថ្ងៃចន្ទមានចំនួន១២នាក់។
ទីក្រុងដែលមានប្រជាជន២៥លាននាក់កំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់អាហារទៅអ្នកដែលជាប់ក្នុងផ្ទះយូរ ខណៈអ្នកជំងឺត្រូវបានគេរាយការណ៍ថា ពិបាកក្នុងការទៅមន្ទីរពេទ្យដើម្បីព្យាបាល ហើយបុគ្គលិកសុខាភិបាលរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីធ្វើតេស្ត និងព្យាបាលអ្នកជំងឺកូវីដ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍