ព័ត៌មានអន្ដរជាតិ
លោក Macron ឈ្នះឆ្នោតប្រធានាធិបតីបារាំង កាន់តំណែង ៥ឆ្នាំទៀត (មានវីដេអូ)
លោក Emmanuel Macron បានឈ្នះឆ្នោតកាន់តំណែងជាប្រធានាធិបតីបារាំងរយៈពេលប្រាំឆ្នាំទៀត បន្ទាប់ពីផ្តួលគូប្រជែងលោកស្រី Marine Le Pen។

លោកបានឈ្នះឆ្នោតដោយសំឡេង ៥៨,៥៥% ទល់នឹង ៤១,៤៥% ខ្ពស់ជាងការរំពឹងទុក។
មេដឹកនាំនិយមកណ្តាលរូបនេះ បានប្រាប់អ្នកគាំទ្រនៅប៉ម Eiffel ថា ឥឡូវនេះការបោះឆ្នោតបានបញ្ចប់ហើយ លោកនឹងក្លាយជាប្រធានាធិបតីសម្រាប់ទាំងអស់គ្នា។

គួរបញ្ជាក់ថា ចំនួនអ្នកទៅបោះឆ្នោតមានមិនដល់ ៧២% ផង ដែលជាចំនួនទាបបំផុតនៅក្នុងការជាប់ឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៦៩មក។
វិបត្តិជីវភាពរស់នៅដែលប្រជាជនបារាំងរាប់លាននាក់ប្រឈមមុខ បានក្លាយជាបញ្ហាលេខមួយនៃយុទ្ធនាការបោះឆ្នោត ហើយគូប្រជែងរបស់ប្រធានាធិបតី បានចោទប្រកាន់លោកពីភាពក្រអឺតក្រទម និងដើរតួជាប្រធានាធិបតីអ្នកមាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ