ព័ត៌មានអន្ដរជាតិ
ឆេះវិទ្យាស្ថានស្រាវជ្រាវអាវុធសម្ងាត់កំពូលរុស្ស៊ី ខណៈមានដំណឹងថា អ្នកវិទ្យាសាស្រ្តឈានមុខមួយចំនួន បាត់បង់ជីវិត
សារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យឆាបឆេះវិទ្យាស្ថានស្រាវជ្រាវការពារជាតិរុស្ស៊ី នៅខាងក្រៅទីក្រុងមូស្គូ បានកើនឡើងដល់ ១៧នាក់ហើយ។

ទីភ្នាក់ងារសារព័ត៌មាន Tass រាយការណ៍ថា សពមនុស្សចំនួនប្រាំមួយបន្ថែមទៀត ត្រូវបានរកឃើញនៅក្នុងវិទ្យាស្ថានស្រាវជ្រាវកណ្តាលនៃកងកម្លាំងការពារដែនអាកាស សហព័ន្ធរុស្ស៊ីក្នុងទីក្រុង Tver ភាគពាយព្យរដ្ឋធានីរុស្ស៊ី។
ខណៈនេះដែរ ក្រុមអ្នកស៊ើបអង្កេតយោធា កំពុងស៊ើបអង្កេតការឆាបឆេះនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកកាសែតក្នុងស្រុកលោក Alexander Gamburg អះអាងថា រដ្ឋាភិបាលលោក ពូទីន បានបិទបាំងចំនួនអ្នកស្លាប់ពិតប្រាកដនៅកន្លែងស្រាវជ្រាវអាវុធសម្ងាត់កំពូលរបស់រុស្ស៊ីនេះ។
លោករាយការណ៍ថា មនុស្សយ៉ាងតិចក៏ ២៥នាក់ដែរ ដែលបានស្លាប់ ប្រហែលជារួមទាំងអ្នកវិទ្យាសាស្ត្រមីស៊ីលឈានមុខគេមួយចំនួនរបស់រុស្ស៊ីទៀតផង។

វិទ្យាស្ថាននេះគឺជាកន្លែងសំខាន់នៃការរចនាមីស៊ីល Iskander ដែលលោក ពូទីន បាញ់លើអ៊ុយក្រែន ក៏ដូចជាប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ីផងដែរ។
វិទ្យាស្ថាននេះក៏ពាក់ព័ន្ធក្នុង គម្រោងសម្ងាត់ ផ្សេងៗទៀតផងហើយ ការខូចខាតនេះ ត្រូវបានគេមើលឃើញថាជាបញ្ហាប្រឈមចំពោះកម្មវិធីទំនើបកម្មមីស៊ីលរបស់លោក ពូទីន៕






សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC, Daily Mail

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ