ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍សំខាន់ៗចំនួន ២ កើតឡើង ម្សិលមិញ
ព្រឹត្តិការណ៍សំខាន់ៗលើពិភពលោកចំនួន ២ បានកើតឡើងក្នុងពេលតែមួយកាលពីថ្ងៃអាទិត្យ ទី ២៤ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញ ។

ទី ១ គឺសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានឈានដល់រយៈពេល ២ ខែហើយ ។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីមកលើប្រទេសនេះបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយរហូតមកដល់ពេលនេះ ទាហានរុស្ស៊ីកំពុងតែបង្កើនការវាយប្រហាររបស់ខ្លួនលើភាគខាងកើត និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន ។

ចំណែកទី ២ គឺការបោះឆ្នោតប្រធានាធិបតីរបស់បារាំង ។ ទីបំផុតលោក Emmanuel Macron បានឈ្នះឆ្នោតកាន់តំណែងជាប្រធានាធិបតីបារាំងរយៈពេល ៥ ឆ្នាំទៀត បន្ទាប់ពីផ្តួលគូប្រជែងលោកស្រី Marine Le Pen ។
ក្នុងនោះលោក Macron បានឈ្នះឆ្នោតលើលោកស្រី Le Pen ដោយសំឡេង ៥៨.៥៥ ភាគរយទល់នឹងសំឡេង ៤១.៤៥ ភាគរយខ្ពស់ជាងការរំពឹងទុក ៕

អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ ស្ថានកុងស៊ុល រុស្ស៊ី ប្រចាំទីក្រុងញូវយ៉ក រងការគំរាមបំផ្ទុះគ្រាប់បែក

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង