Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ចង់ជួបលោក Putin ម្ដងទៀតដើម្បីបញ្ចប់សង្គ្រាម

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសៅរ៍បានអំពាវនាវម្តងទៀតសម្រាប់កិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី “បញ្ចប់សង្រ្គាម” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅស្ថានីយ៍រថភ្លើងក្រោមដីមួយនៅចំកណ្តាលរដ្ឋធានីអ៊ុយក្រែនថា “អ្នកណាដែលចាប់ផ្តើមសង្រ្គាមនេះ អ្នកនឹងហើយជាអ្នកអាចបញ្ចប់វា ។ ខ្ញុំមិនខ្លាចក្នុងការជួបលោក ពូទីន ទេ ប្រសិនបើវានឹងនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន” ។

លោក​បាន​និយាយ​ថា​ “​តាំងពី​ដើម​មក ខ្ញុំ​បាន​ទទូច​ចង់​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ ។ មិនមែន​ថា​ខ្ញុំ​ចង់​ជួប​គាត់​ទេ គឺ​ខ្ញុំ​ត្រូវ​ជួប​គាត់តែម្ដងដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​តាម​មធ្យោបាយ​ការទូត ។ យើងមានទំនុកចិត្តលើដៃគូរបស់យើង ប៉ុន្តែយើងមិនមានទំនុកចិត្តលើប្រទេសរុស្ស៊ីទេ” ។

លោក Zelensky ក៏បានព្រមានម្តងហើយម្តងទៀតថា ពួកគេនឹងផ្តាច់ការចរចា ប្រសិនបើរុស្ស៊ីសម្លាប់ទាហានអ៊ុយក្រែនដែលនៅសេសសល់នៅក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Mariupol ដែលត្រូវបានឡោមព័ទ្ធ ។

លោកបាននិយាយថា “ប្រសិនបើកងកម្លាំង ឬសកម្មប្រយុទ្ធរបស់យើងត្រូវបានសម្លាប់នៅក្នុងទីក្រុង Mariupol ហើយប្រសិនបើការធ្វើប្រជាមតិក្លែងក្លាយទាំងនេះត្រូវបានរៀបចំនៅក្នុងតំបន់ Kherson ភាគខាងត្បូង នោះអ៊ុយក្រែននឹងដកខ្លួនចេញពីដំណើរការចរចាណាមួយ” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” មានរយៈពេល ២ ខែហើយ បន្ទាប់ពីការលុកលុយដំបូងបានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ ស្ថានកុងស៊ុល រុស្ស៊ី ប្រចាំទីក្រុងញូវយ៉ក រងការគំរាមបំផ្ទុះគ្រាប់បែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម