ព័ត៌មានអន្ដរជាតិ
លោក Macron បង្កើតប្រវត្តិសាស្រ្តបារាំង រយៈពេល២០ឆ្នាំចុងក្រោយ បន្ទាប់ពីឈ្នះឆ្នោត (មានវីដេអូ)
លោក Emmanuel Macron បានប្តេជ្ញាបង្រួបបង្រួមប្រទេសបារាំងដែលបែកបាក់ បន្ទាប់ពីឈ្នះអាណត្តិទីពីរ ជាប្រធានាធិបតីបារាំង ផ្តួលលោកស្រី Marine Le Pen។

លោក Macron បានក្លាយជាមេដឹកនាំបារាំងដំបូងគេ ដែលឈ្នះការបោះឆ្នោត២អាណត្តិជាប់គ្នាក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយទទួលបានសំឡេងគាំទ្រ ៥៨,៥៥% ទល់នឹង ៤១,៤៥% របស់លោកស្រី Le Pen។
ថ្លែងទៅកាន់អ្នកគាំទ្រអបអរជ័យជម្នះនៅប៉ម Eiffel, លោក Macron បានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះកំហឹង និងការមិនចុះសម្រុងរបស់អ្នកបោះឆ្នោតដែលគាំទ្របេក្ខជនស្តាំនិយម។

លោកនិយាយថា “ខ្ញុំដឹងថា ប្រជាជនបារាំងមួយចំនួនបានបោះឆ្នោតឲ្យខ្ញុំនៅថ្ងៃនេះ មិនមែនដើម្បីគាំទ្រគំនិតរបស់ខ្ញុំទេ ប៉ុន្តែដើម្បីបញ្ឈប់គំនិតស្តាំនិយមជ្រុល”។ លោកក៏បានអំពាវនាវដល់អ្នកគាំទ្រឲ្យមានភាពសប្បុរស និងការគោរពចំពោះអ្នកដ៏ទៃផងដែរ ព្រោះប្រទេសនេះ កំពុងត្រូវបានបំផ្លិចបំផ្លាញដោយការសង្ស័យគ្នានិង ការបែងចែក។
លោកបន្ថែមថា “ខ្ញុំមិនមែនជាបេក្ខជននៃជំរំមួយទៀតទេ ប៉ុន្តែជាប្រធានាធិបតីនៃយើងទាំងអស់គ្នា”។

ជ័យជម្នះរបស់លោក Macron ត្រូវបានស្វាគមន៍ដោយបណ្តាមេដឹកនាំសហភាពអឺរ៉ុប បន្ទាប់ពីយុទ្ធនាការឃោសនាមួយ ដែលប្រធានាធិបតីបារាំងរូបនេះពណ៌នានៅក្នុងថ្ងៃចុងក្រោយថាជា “សមរភូមិសម្រាប់អឺរ៉ុប” ប្រឆាំងនឹងអ្នកសង្ស័យអឺរ៉ុបលោកស្រី Le Pen។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានបង្ហោះ Twitter ថា “អស្ចារ្យ Emmanuel។ ក្នុងរយៈពេលដ៏ចលាចលនេះ យើងត្រូវការអឺរ៉ុបរឹងមាំ ហើយបារាំងប្តេជ្ញាចិត្តទាំងស្រុងចំពោះសហភាពអឺរ៉ុបដែលមានអធិបតេយ្យភាព និងយុទ្ធសាស្ត្រជាងនេះ”។

ចំណែកប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា “ខ្ញុំរីករាយណាស់ដែលអាចបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរបស់យើង”។ រីឯអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា អ្នកបោះឆ្នោតបារាំងបានផ្ញើសារដ៏រឹងមាំមួយ ក្នុងការគាំទ្រអឺរ៉ុប”។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Macron ក្នុងនាមជាប្រធានាធិបតីថ្មី ត្រូវបានគេរំពឹងថានឹងទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីជួបលោក Scholz៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ លោក Macron ឈ្នះឆ្នោតប្រធានាធិបតីបារាំង កាន់តំណែង ៥ឆ្នាំទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ