ព័ត៌មានអន្ដរជាតិ
មនុស្ស២នាក់ត្រូវបានប៉ូលិសបាញ់ស្លាប់ចំពេលមានការតវ៉ានៅបារីស
មនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុងបារីស ចំពោះមានការតវ៉ាជុំវិញការបោះឆ្នោតកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីប៉ូលិសបានបើកការបាញ់ប្រហារលើរថយន្តមួយគ្រឿងដែលព្យាយាមបើកសំដៅពួកគេ។
អ្នកបើក និងអ្នកដំណើរម្នាក់ទៀតត្រូវបានបាញ់សម្លាប់ ខណៈម្នាក់ទៀតអង្គុយនៅខាងក្រោយបានរបួស។

យោងតាមសារព័ត៌មានថា អ្នកបើកត្រូវបានគេរាយការណ៍ថា ត្រូវបានស្នើសុំឲ្យឈប់រថយន្តដើម្បីត្រួតពិនិត្យ ប៉ុន្តែនៅពេលកំពុងត្រួតពិនិត្យ ស្រាប់តែអ្នកបើកបានចាប់ផ្តើមបើកចេញទៅ និងសំដៅទៅលើមន្ត្រីប៉ូលិស។ នៅពេលនោះ ប៉ូលិសម្នាក់បានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ដើម្បីការពារខ្លួន។
ឧបទ្ទវហេតុបានកើតឡើងអំឡុងពេលការតវ៉ានៅតាមទីកក្រុងជាច្រើនក្នុងប្រទេសបារាំង ក្នុងនោះមានទាំងទីក្រុងបារីស បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយលោក Emmanuel Macron ឈ្នះអាណត្តិទី២។ ជាមួយគ្នានោះ លោកប្រធានាធិបតីជាប់ឆ្នោតជាថ្មីនេះក៏បានប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួននៅ Champ de Mars ដើម្បីថ្លែងសុន្ទរកថាដែរ។
យោងតាមក្រសួងមហាផ្ទៃ លោក Macron បានឈ្នះសំឡេងឆ្នោត៥៨.៥៥% ខណៈលោកស្រី Marine Le Pen ប្រធានគណបក្សការជួបជុំជាតិ (National Rally)ទទួលបាន៤១.៤៥សំឡេង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ