ព័ត៌មានអន្ដរជាតិ
តុលាការផ្តន្ទាទោសជនជាតិរុស្ស៊ី២នាក់ ដាក់គុកម្នាក់៣០ឆ្នាំនិងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ដាក់គុក២៥ឆ្នាំរឿងផលិត ដឹកជញ្ជូន ជួញដូរគ្រឿងញៀនជាង២០គីឡូ
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សានិងលោក សាយ ណូរ៉ា ជាតំណាងអយ្យការ នៅរសៀលថ្ងៃទី២៥ខែ ខែមេសាឆ្នាំ២០២២ បានធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ១.ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំជនជាតិ រុស្ស៊ី ២.ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រុស្ស៊ី ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ពិន័យជាប្រាក់បង់ចូលថវិការដ្ឋម្នាក់ៗចំនួន៦០លានរៀល។

ចំណែកឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំជនជាតិ អ៊ុយក្រែន ដាក់ពន្ធនាគារចំនួន២៥ឆ្នាំ ពិន័យជាប្រាក់ចំនួន៤០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០ តាមមាត្រា៤៧ មាត្រា៤២ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានចុះបង្ក្រាបករណី ផលិត ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទ្រង់ទ្រាយធំ នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (កញ្ចក់បញ្ញើមានលាក់បង្កប់សារធាតុញៀនផ្ញើចេញពីក្រុមហ៊ុន ឌីអេចអិល កម្ពុជា ទៅប្រទេសអង់គ្លេស និងក្រិច៕
ដោយ ៖ មករា


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត