Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីលកម្ទេចផ្លូវដែកអ៊ុយក្រែន កាត់ផ្តាច់ការផ្គត់ផ្គង់អាវុធ ពីបរទេស (មានវីដេអូ)

បានផុស

នៅ

មុន​នេះ អ៊ុយក្រែន​បាន​និយាយ​ថា រុស្ស៊ី​កំពុង​ព្យាយាម​បង្អាក់​បណ្តាញ​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ពី​បរទេសហើយ ឥឡូវ រុស្ស៊ីបានបញ្ជាក់ច្បាស់ៗថា នោះគឺជាគោលបំណងនៃការវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។

Latest Headlines - Nikkei Asia

ទីភ្នាក់ងារព័ត៌មាននេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ដែលនិយាយថា មីស៊ីលរបស់ខ្លួនបានបំផ្លាញផ្លូវដែកចំនួន៦កន្លែង ដែលត្រូវបានប្រើសម្រាប់ផ្គត់ផ្គង់អាវុធពីបរទេស ទៅឲ្យកងកម្លាំងអ៊ុយក្រែន។

មន្ត្រីអ៊ុយក្រែនក៏បាននិយាយដែរថា ស្ថានីយ៍រថភ្លើងចំនួនប្រាំ នៅកណ្តាល និងភាគខាងលិចប្រទេសត្រូវរងការវាយប្រហារ ក្នុងរយៈពេលត្រឹមមួយម៉ោងកាលពីព្រឹកម្សិលមិញ។

This image has an empty alt attribute; its file name is 2980487_5_seoimage2x1_2.66531336.jpg-1024x512.jpg

ស្ថានីយ​រង​អគ្គិសនី​មួយ​កន្លែង​នៅ​តំបន់ Krasne ជិតទីក្រុង Lviv ក៏​ត្រូវ​រង​ការ​វាយប្រហារ​ដោយ​មីស៊ីលផង​ដែរ។

ងាកទៅក្នុងទឹកដីរុស្ស៊ីឯណោះវិញ អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បាននិយាយកាលពីថ្ងៃចន្ទទី២៥ខែមេសាថា ភូមិ Nekhoteyevka ក្នុងតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ី ត្រូវរងគ្រោះដោយការបាញ់ផ្លោងចេញពីទឹកដី អ៊ុយក្រែន។

This image has an empty alt attribute; its file name is 81955309-d710-450c-aa5a-e1882dfe5ca1.jpg

លោក Gladkov បាននិយាយនៅលើ Telegram ថា “មានការបាញ់ផ្លោងលើភូមិ Nekhoteyevka ពីខាងអ៊ុយក្រែន។ អគារលំនៅដ្ឋាន និងរថយន្ត មួយចំនួនត្រូវខូចខាត។ យ៉ាងណាក្តី មិនមានជនរងគ្រោះក្នុងចំណោមជនស៊ីវិលនោះទេ”។

ភូមិ​ Nekhoteyevka មានទីតាំងស្ថិតនៅចម្ងាយតិចជាងពីរគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, Sputnik

ចុចអាន៖ លោក ពូទីន ដាក់ពង្រាយប្រព័ន្ធបាញ់នុយក្លេអ៊ែរ នៅជិតព្រំដែន អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម