Connect with us

ព័ត៌មានអន្ដរជាតិ

តើសព្វាវុធដែលលោកខាងលិច ផ្តល់ឲ្យអ៊ុយក្រែន ធ្លាក់ដល់ដៃអ្នកណា? (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទទី២៥ខែមេសាថា សព្វាវុធរបស់លោកខាងលិចដែលផ្គត់ផ្គង់ដល់ទីក្រុងកៀវ រួមទាំងមីស៊ីលប្រឆាំងរថពាសដែក Javelin ផងដែរនោះ អាចនឹងធ្លាក់ទៅក្នុងដៃពួកភេរវករ ហើយវិលត្រឡប់ទៅប្រទេសដែលផ្តល់អាវុធទាំងនោះវិញ។

This image has an empty alt attribute; its file name is 2022-04-08T130724Z_729636986_RC2ZIT9JRS48_RTRMADP_3_UKRAINE-CRISIS-RUSSIA-ARMENIA.webp
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov

Javelin គឺជាអាវុធចល័តមួយប្រភេទ ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រឆាំងរថក្រោះ ប៉ុន្តែវាពិតជាអាចប្រើប្រាស់សម្រាប់ការវាយប្រហារភេរវកម្មបាន។

លោក Lavrov បាននិយាយក្នុងកម្មវិធី Bolshaya Igra របស់ទូរទស្សន៍ប៉ុស្តិ៍លេខ១រុស្ស៊ីថា តាមបទពិសោធន៍ពីមុនបង្ហាញថា ដោយសារតែអ៊ុយក្រែន គឺជាប្រទេសដែលគ្រប់គ្រងមិនបានល្អ ហើយកងវរសេនាតូចមានគោលគំនិតណាស៊ី និងអង្គភាពផ្សេងទៀត ដែលមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អគ្គមេបញ្ជាការកំពូលនោះ, អាវុធទាំងនេះនឹងត្រូវបានចែកចាយ រួមទាំងទៅកាន់ប្រទេសដើម ដែលផ្គត់ផ្គង់អាវុធទាំងនេះផងដែរ។

This image has an empty alt attribute; its file name is np_file_145197-1-1024x682.jpeg

ដោយឡែក លោក Lavrov និយាយថា ការប្រគល់សព្វាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែនមានន័យថា សម្ព័ន្ធភាពណាតូ កំពុងចូលរួមសង្គ្រាមជាមួយរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយកាលពីថ្ងៃចន្ទ លោកនិយាយថា “អាវុធទាំងនេះនឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់សកម្មភាពយោធារបស់រុស្ស៊ី នៅក្នុងបរិបទនៃប្រតិបត្តិការពិសេស”។

This image has an empty alt attribute; its file name is Western-arms-shipments-to-Ukraine-1024x614.jpg

នៅក្នុងន័យសំខាន់ ណាតូបានចូលរួមក្នុងសង្គ្រាមជាមួយរុស្ស៊ីតាមរយៈតួជំនួស ហើយកំពុងបំពាក់អាវុធដល់តួជំនួសនោះ។ សង្គ្រាមមានន័យថាសង្រ្គាម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik, BBC

ចុចអាន៖ អាមេរិក តែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេស អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម៦ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ឥទ្ធិពល Taylor Swift មិនត្រឹមតែទស្សនិកជន តែអាចឲ្យ Dua Lipa ធ្វើត្រាប់តាមគន្លងដើម្បីជោគជ័យ

ព័ត៌មានជាតិ១៩ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម