ព័ត៌មានអន្ដរជាតិ
រុស្ស៊ីថា សង្គ្រាមនុយក្លេអ៊ែរមិនអាចទទួលយកបានទេ តែពិតជាគ្រោះថ្នាក់ខ្លាំង
គោលជំហរចាប់ផ្តើមរបស់ប្រទេសរុស្ស៊ីគឺដា សង្គ្រាមនុយក្លេអ៊ែរមិនអាចទទួលយកបានទេ ហើយរដ្ឋាភិបាលក្រុងមូស្គូបានបញ្ចុះបញ្ចូលដោយជោគជ័យឲ្យសហរដ្ឋអាមេរិក និងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតឯកភាពគ្នារឿងនេះកាលពីខែមករា។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយបែបនេះក្នុងបទសម្ភាសមួយកាលពីថ្ងៃចន្ទ។

ទោះបីជាយ៉ាងណា លោករដ្ឋមន្ត្រីបន្ថែមថា ចាប់តាំងពីពេលនោះមក ស្ថានភាពកាន់តែយ៉ាប់យ៉ឹនរហូតដល់មានការគំរាមកំហែងពិតប្រាកដ និងធ្ងន់ធ្ងរក្នុងជម្លោះបែបនេះ។
លោកបានបន្តថា រុស្ស៊ីបានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យធ្វើការប្តេជ្ញាចិត្តឡើងវិញនូវសេចក្តីថ្លែងការណ៍ឆ្នាំ១៩៨៧ដោយមេដឹកនាំសហរដ្ឋអាមេរិក និងសហភាពសូវៀតដែលថា មិនមានអ្នកឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរ ហើយថា សង្គ្រាមបែបនេះមិនគួរត្រូវបានវាយប្រហារឡើយ។
សម្រាប់រដ្ឋបាល ដូណាល់ ត្រាំ បានបដិសេធធ្វើរឿងបែបនោះ អ្នកបន្តវេណគឺលោកប្រធានាធិបតី ចូ បៃដិន បានឯកភាពយ៉ាងឆាប់រហ័សជាមួយទីក្រុងមូស្គូ ហើយសេចក្តីថ្លែងការណ៍ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២១។ ប្រទេសចិន បារាំង និងអង់គ្លេស ដែលជាអំណាចនុយក្លេអ៊ែរក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គកការសហប្រជាជាតិ ក៏បានយល់ព្រមលើសេចក្តីព្រមព្រៀងនេះផងដែរ ហើយបានធ្វើសេចក្តីថ្លែងការណ៍រួមកាលពីខែមករា ឆ្នាំ២០២១។
«នេះជាគោលជំហរចម្បងរបស់ពួកយើង។ យើងខ្ញុំចាប់ផ្តើមពីវា»។ លោក Lavrov មានប្រសាសន៍។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ងថា «ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរឥឡូវនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ខ្ញុំមិនចង់ឲ្យពួកគេបំប៉ោងសិប្បនិម្មិតទេ។ មានមនុស្សច្រើនណាស់ដែលនរណាចង់បានរឿងបែបនេះ។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ វាមិនអាចមើលស្រាលបានទេ»។
លោក Lavrov បានកោតសរសើរថា ពិតជាល្អ និងឆ្លាតវៃដែលគោលនបាយការបរទេសទី១របស់រដ្ឋបាល ចូ បៃដិន បានព្រមព្រៀងជាមួយរុស្ស៊ីលើសន្ធិសញ្ញាចាប់ផ្តើមថ្មីត្រូវបានពង្រីកដោយគ្មានលក្ខខណ្ឌរយៈពេល៥ឆ្នាំ។ ម្យ៉ាងវិញទៀត វាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសេសសល់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញសន្ធិសញ្ញា ABM, INFនិង Open Skies៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត