Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ចោទ​ប្រទេស​លោក​ខាង​លិច​ជា​«ភេរវករ​» រដ្ឋអាជ្ញា​ត្រូវ​ឆ្លើយ​តបបន្ទាន់  

បានផុស

នៅ

នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែ​មេសា​ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​ចោទ​ប្រកាន់​ប្រទេស​លោក​ខាង​លិច​ពី​បទ​ព្យាយាម​បំផ្លាញ​រុស្ស៊ី ដោយ​បាន​ស្នើ​ដល់​រដ្ឋអាជ្ញា​​ប្រកាន់​យក​ខ្សែ​បន្ទាត់​​តឹង​រ៉ឹង​ជា​មួយ​អ្វី​ដែល​លោក​​បាន​ចោទ​ប្រកាន់ថា​ជា​ផែន​ការ​​បង្ក​ឡើង​ដោយ​ចារកម្ម​បរទេស​ដើម្បី​បំបែក​ប្រទេស និង​បង្ខូច​កេរ្តិ៍​ឈ្មោះកង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន។

ថ្លែង​ទៅ​កាន់​រដ្ឋអាជ្ញា​​កំពូល​របស់​រុស្ស៊ី លោក ពូទីន បាន​ចោទ​ប្រកាន់​ប្រទេស​លោក​ខាង​លិច​​ជា​អ្នក​ញុះញង់​​អ៊ុយក្រែន​​ឲ្យ​រៀប​ផែន​ការ​វាយ​ប្រហារ​លើ​​អ្នក​កាសែត​រុស្ស៊ី ​ប៉ុន្តែ​ការ​ចោទ​​ប្រកាន់​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​បដិសេធ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន មាន​ប្រសាសន៍​ថា អ្នក​ស្នង​តំណែង​សំខាន់​​ពី​សម័យ​កាល​សូវៀត KGB គឺ​សេវាសន្តិសុខ​សហព័ន្ធ (FSB) បាន​រារាំងការប៉ុន​ប៉ង​ធ្វើ​ឃាត​ដោយ​ក្រុម​ភេរវកម្ម​មួយ​លើ​អ្នក​កាសែត​ទូរទស្សន៍​រុស្ស៊ី លោក Vladimir Solovyev។

«ពួក​គេ​​ជា​ភេរវករ ដោយ​ត្រៀម​​ធ្វើ​ឃាត​លើ​អ្នក​កាសែត​របស់​យើង»។ លោក​ ពូទីន មាន​ប្រសាសន៍​សំដៅ​លើ​ប្រទេស​លោក​ខាង​លិច។

លោកប្រធានាធិបតី ពូទីន ដែល​ជា​អតីតចារកម្ម​ KGB ម្នាក់​ដែល​បាន​គ្រប់​គ្រង​ប្រទេស​រុស្ស៊ី​ជា​មេ​ដឹក​នាំ​​ដ៏​សំខាន់​​​តាំង​ពី​ឆ្នាំ​១៩៩៩ មិន​បាន​ផ្តល់​ភស្តុតាង​ភ្លាម​ៗ​ទេ​ដើម្បី​គាំទ្រ​ដល់​​ការ​អះអាង​របស់​លោក ហើយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ក៏​មិន​អាច​ទាក់​ទង​ដើម្បី​បំភ្លឺ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ដែរ។

ប្រធាន FSB លោក Alexander Bortnikov បាននិយាយ​ថា​ ជន​ជាតិរុស្ស៊ី​ជា​អ្នក​ជាតិ​និយម៦​នាក់​បាន​រៀប​ចំ​ផែន​ការ​សម្លាប់​លោក Solovyev ដែល​ជា​អ្នក​កាសែត​ទូរទស្សន៍ និង​វិទ្យុ​ដ៏​ល្បី​ល្បាញ​របស់​រុស្ស៊ី តាម​ការ​បញ្ជា​របស់​​សេវា​សន្តិសុខ​រដ្ឋ​របស់​ប្រទេស​អ៊ុយក្រែន (SBU)។

យ៉ាង​ណា SBU បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ។ អង្គភាព​នេះ​បាន​និយាយ​ថា វា​ជា​ការ​រវើ​រវាយ​ដែល​ប្រឌិត​ឡើយ​ទី​ក្រុង​មូស្គូ។ SBU គ្មាន​ផែន​ការ​ធ្វើ​ឃាត​លោក V Solovyev ​ទេ។

លោក ពូទីន មាន​ប្រសាសន៍​ថា ប្រទេស​លោក​ខាង​លិច​បាន​ដឹង​ថា អ៊ុយក្រែន​មិន​អាច​យក​ឈ្នះ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម ដូច្នេះ​​បាន​ជា​រៀប​ចំ​ផែន​ការ​ផ្សេង​ៗ​ដើម្បី​បំផ្លាញ​រុស្ស៊ី។

«កិច្ច​ការ​ផ្សេង​ទៀត​បាន​កើត​​មាន​ឡើង​គឺ​ដើម្បី​បំបែក​សង្គម​​រុស្ស៊ី និង​បំផ្លាញ​រុស្ស៊ី»។ លោក​ពូទីន​បាន​បញ្ជាក់​ និង​បន្ថែម​ថា «វា​មិនដំណើរ​ការ​ទេ»។

លោក​បន្ត​ថា ស្ថាប័ន​ព័ត៌មាន​បរទេស និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ចារកម្ម​របស់​​ប្រទេស​លោក​ខាងលិច​ដើម្បី​បញ្ឆោត បង្ក​ហេតុ ប្រឆាំង​នឹង​កង​កម្លាំង​រុស្ស៊ី។

លោក ពូទីន បាននិយាយថា រដ្ឋអាជ្ញាគួរមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះព័ត៌មានក្លែងក្លាយ និងរបាយការណ៍ដែលបំផ្លាញសណ្តាប់ធ្នាប់ ប៉ុន្តែ​លោក​មិនបានផ្តល់ឧទាហរណ៍ជាក់លាក់ណាមួយឡើយ។

«ជារឿយៗពួកគេត្រូវបានរៀបចំជាចម្បងពីបរទេសដែលត្រូវបានរៀបចំតាមរបៀបផ្សេងៗគ្នា – ទាំងព័ត៌មានមកពីទីនោះ ឬលុយ»។ លោក​ពូទីន​បាន​បន្ថែម និង​ប្រាប់​ថា រដ្ឋ​អាជ្ញាគួរតែប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម ​កាន់តែសកម្ម»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម