ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធាធំបំផុតមិនធ្លាប់មាន បង្ហាញទាំងមីស៊ីល ល្បឿនលឿនជាងសំឡេង
កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំតាមការរំពឹងទុកកាលពីល្ងាចថ្ងៃចន្ទក្នុងរដ្ឋធានីព្យុងយ៉ាង ។
ប្រភពយោធាកូរ៉េខាងត្បូងបាននិយាយថា ក្បួនព្យុហយាត្រាយោធាបានចាប់ផ្តើមនៅទីលានមួយកណ្តាលទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ១០ យប់ បន្ទាប់ពីពិធីប្រារព្ធខួបលើកទី ៩០ នៃការបង្កើតកងទ័ពរបស់ខ្លួន ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ក្បួនដង្ហែនេះប្រហែលជាមានទំហំធំបំផុតមិនធ្លាប់មាន ដោយមានទាហានចូលរួមប្រហែល ២០,០០០ នាក់ ហើយប្រហែលជាមានអាវុធ និងឧបករណ៍យោធាជាង ២៥០ គ្រឿង ។
ទន្ទឹមនោះ ក្បួនព្យុហយាត្រានេះក៏បានបង្ហាញនូវកាំជ្រួចមីស៊ីលថ្មីបំផុតរបស់ប្រទេសផងដែរដូចជា មីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 និងមីស៊ីល Hwasong-8 ជាដើមដែលក្រុងព្យុងយ៉ាងអះអាងថា ជាអាវុធល្បឿនលឿនជាងសំឡេង ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទគឺជាខួបលើកទី ៩០ ចាប់តាំងពីលោក គីម អ៊ីលសុង ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្នគឺលោក គីម ជុងអ៊ុន បានបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េក្នុងឆ្នាំ ១៩៣២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»