Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​​ការពារ​​ជាតិ​​អាមេរិក​​និយាយ​​ចំ​​ៗ​​ថា​ បញ្ជូន​កាំភ្លើង​​ធំ​​ទៅ​​អ៊ុយក្រែន​​ដើម្បី​​បង្ក្រាប​​កម្លាំង​​​រុស្ស៊ី

បានផុស

នៅ

ការ​ជំរុញ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បញ្ជូន​សព្វាវុធ​ធុន​ធំ​ទៅ​ប្រទេស​អ៊ុយក្រែន​គឺ​មាន​គោល​បំណង​​ធ្វើ​ឲ្យ​កង​កម្លាំង​រុស្ស៊ី​ចុះ​ខ្សោយ ដោយ​មិន​ត្រឹម​​​តែ​នៅ​សមរភូមិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​គោល​ដៅ​យូរ​អង្វែង។ នេះ​បើ​យោង​តាម​​រដ្ឋ​មន្ត្រី​ក្រសួង​ការជាតិ​អាមេរិកលោក Lloyd Austin បាន​និយាយ។

សហរដ្ឋ​អាមេរិក បារាំង សាធារណរដ្ឋ​ឆេក និង​សម្ព័ន្ធ​ផ្សេង​ទៀត​បាន​កំពុង​បញ្ជូន​​​អាវុធ​វែង​ទៅ​ជួយ​អ៊ុយក្រែន​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​​តំបន់ Donbas ​ភាគ​ខាង​កើត។

លោក Lloyd Austin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាំទ្រ​ដោយ​ការពារ​ដែន​អាកាស​កាន់​តែ​ល្អ​ប្រសើរ ការ​វាយ​​ប្រហារ​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​ជិះ និង​ចារកម្ម​របស់​ប្រទេស​លោក​ខាង​លិច សម្ព័ន្ធ​មិត្ត​សង្ឃឹម​ថា ទី​ក្រុង​កៀវ​នឹង​អាច​បំផ្លាញ​​ចំនួន​ដ៏ច្រើន​របស់​កម្លាំង​ប្រយុទ្ធ​​រុស្ស៊ី​នៅ​ក្នុង​សមរភូមិ​ដែល​កំពុង​ផ្ទុះ។​

បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ទី​ក្រុង​កៀវ​ដែល​ជាកន្លែង​​បាន​ជួប​​រដ្ឋ​មន្ត្រី​ការពារជាតិ​អ៊ុយក្រែន និង​ប្រធានាធិបតី​អ៊ុយក្រែន រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក​ Austin បាន​ប្រាប់​អ្នក​កាសែត​នៅ​ប្រទេស​ប៉ូឡូញ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា សេចក្តី​សង្ឃឹម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​គឺ​ធំ​ជាង​នោះ។

លោក​ប្រាប់​ថា ៖«មែន​ទែន​ទៅ​ រុស្ស៊ី​បាន​បាត់​បង់​សមត្ថភាព​យោធា​ជា​ច្រើន​ ហើយ​​កម្លាំង​ទ័ព​របស់​គេ​ក៏​បាត់​បង់​ច្រើន​ណាស់​ដែរ។ ហើយ​យើងចង់​ឃើញ​ពួក​គេ​មិន​អាច​​​ផលិតផល​ឡើង​វិញ​នូវ​សមត្ថភាព​ទាំង​នោះឲ្យ​ទាន់​ពេល​វេលា»។

លោក​បន្ថែម​ថា ៖«យើង​ចង់ឃើញ​រុស្ស៊ី​ចុះ​ខ្សោយ​ដល់​កម្រិត​ដែល​ខ្លួន​មិន​អាច​ធ្វើ​​​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន»។

នេះ​​ជា​ការ​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​​របស់​ទី​ក្រុង​វ៉ាស៊ីនតោន​ដែល​ពី​ដំបូង​គ្រាន់​តែ​​ជួយដើម្បី​​​ការពារ​ពី​ការ​វាយ​ប្រហារ​ដណ្តើម​កាន់​កាប់​​របស់​រុស្ស៊ី​លើទី​ក្រុង​​កៀវ​​ និង​ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​របស់​លោក Zelenskyy ប៉ុណ្ណោះ។

តាម​ពិត​ទៅ ជំនួយ​យន្តហោះ​ប្រឆាំង​យន្តហោះ និង​មីស៊ីល​ពាស​ដែក​​ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​អាមេរិក និង​សម្ព័ន្ធ​អឺរ៉ុប កង​កម្លាំង​អ៊ុយក្រែន​បាន​បង្ខំ​ឲ្យ​យោធា​រុស្ស៊ី​ដក​ចេញ​ពី​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន ក្នុង​រយៈ​ពេល​៦​សប្តាហ៍ បន្ទាប់​ពី​សង្គ្រាម​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៣ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម