ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីចំនួន ៤ ទិញប្រេងច្រើនបំផុតពី រុស្ស៊ី
រយៈពេល ២ ខែ បន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមលុកលុយលើអ៊ុយក្រែន លំហូរប្រេងរុស្ស៊ីជាច្រើននៅតែបន្តទៅកាន់បណ្ដាប្រទេសលើពិភពលោក ហើយនេះគឺជាប្រទេសអាស៊ីចំនួន ៤ ដែលពឹងផ្អែកខ្លាំងលើប្រេងរបស់រុស្ស៊ី ៖
ចិន
ចិនបាននាំចូលប្រេងឆៅរបស់រុស្ស៊ីចំនួន ១៥.៤ ភាគរយ ហើយក៏ជាប្រទេសនាំចូលប្រេងឆៅលំដាប់កំពូលរបស់ពិភពលោកផងដែរ ដោយទិញជាមធ្យម ១.៥៩ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំមុន ឬ ១៥.៥ ភាគរយនៃការនាំចូលសរុបរបស់ខ្លួន ។
កូរ៉េខាងត្បូង
រុស្ស៊ីគឺជាប្រទេសផ្គត់ផ្គង់ប្រេងឆៅធំជាងគេទី ៤ របស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០២១ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងគុយវ៉ែត ។ ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ប្រទេសកូរ៉េខាងត្បូងបាននាំចូលប្រេងឆៅប្រហែល ៧.៩២ លានតោនពីប្រទេសរុស្ស៊ីកាលពីឆ្នាំមុនដែលមានតម្លៃប្រហែល ៤.២៧ ពាន់លានដុល្លារ ។
ជប៉ុន
រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេទី ៥ របស់ប្រទេសជប៉ុនក្នុងឆ្នាំ ២០២១ ដែលមានចំនួន ៣.៦៣ ភាគរយ និង ៨.៨៤ ភាគរយនៃការនាំចូលសរុបរបស់ខ្លួន ហើយមានចំនួន ៤.១ ភាគរយនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី ។
ឥណ្ឌា
ឥណ្ឌាបាននាំចូលប្រេង ៤៣,៤០០ បារ៉ែលពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២១ ពោលប្រហែល ១ ភាគរយនៃការនាំចូលសរុបរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ លោក Zelensky ចង់ជួបលោក Putin ម្ដងទៀតដើម្បីបញ្ចប់សង្គ្រាម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ