ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងធ្វើពិធីដង្ហែមីស៊ីលធំបំផុត ICBMs និងប្តេជ្ញាអាភិវឌ្ឍបន្ថែម
ប្រទេសកូរ៉េខាងជើងនឹងបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង។ នេះតាមការឲ្យដឹងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពិធីព្យុះហយាត្រាយោធាដែលបង្ហាញពីមីស៊ីលអន្តរទ្វីប (ICBMs)។ សារព័ត៌មានរដ្ឋបានផ្សាយនៅថ្ងៃអង្គារ៍ ទី២៦ ខែមេសានេះ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា ពិធីដង្ហែផ្នែកយោធាបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញអំឡុងពេលពិធីអបអរសាទរនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។ វាបានធ្វើឡើងនៅពេលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបង្កើនការបាញ់សាកល្បងអាវុធ និងការតាំងបង្ហាញអំណាចយោធា ចំពេលកិច្ចពិភាក្សារំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកជាប់គាំង និងរដ្ឋាបាលអភិរក្សរបស់កូរ៉េខាងត្បូងនឹងចូលកាន់អំណាចនាពេលខាងមុខ។
យោងតាមការផ្សាយរបស់ KCNA លោក គីម ជុងអ៊ុន មានប្រសាសន៍ថា ៖«កម្លាំងប្រដាប់អាវុធនុយក្លេអ៊ែររបស់សាធារណៈត្រូវត្រូវរួចរាល់ដើម្បីអនុវត្តបេសកកម្មឆ្លើយតបរបស់ខ្លួន និងការទប់ស្កាត់ដ៏ល្អឯកគ្រប់ពេលវេលា»។
បេសកកម្មជាមូលដ្ឋានរបស់កម្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺដើម្បីទប់ទល់នឹងសង្គ្រាម ប៉ុន្តែនោះប្រហែលជាមិនមែនជាការប្រើប្រាស់តែមួយនោះទេ ប្រសិនបើប្រទេសផ្សេងដាក់កាលៈទេសៈដែលមិនចង់បាន។ លោកបានបន្ថែម។
ក្នុងពិធីនេះ កូរ៉េខាងជើងបានបង្ហាញមីស៊ីលឆ្លងទ្វីបធំបំផុត ICBM គឺ Hwasong-17។ មីស៊ីលធំបំផុតនេះត្រូវបានបាញ់សាកល្បងជាលើកដំបូងកាលពីខែមុន ប៉ុន្តែមន្ត្រីនៅប្រទេសកូរ៉េខាងជើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើតេស្តពេញលេញបានបញ្ចប់ដោយការផ្ទុះមួយលើទីក្រុងព្យុងយ៉ាង។
សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងមិនបានចេញផ្សាយភ្លាមៗទេពីរូបភាពនៃការធ្វើព្យុះហយាត្រាកាលពីថ្ងៃចន្ទនោះ ប៉ុន្តែក្បួនដង្ហែតែងតែបង្ហាញពីអាវុធដែលមិនធ្លាប់បានឃើញពីមុន ហើយជាទូទៅមានទាំងអាវុធវែងជាច្រើនប្រភេទដូចជា កាំភ្លើងធំ រថក្រោះ និងទាហានរាប់ពាន់នាក់ដែលស្រែក«អាយុវែងៗ»ដល់លោក គីម ជុងអ៊ុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?