Connect with us

ព័ត៌មានអន្ដរជាតិ

តើជំនួយថ្មីរបស់អាមេរិក អាចជួយអ៊ុយក្រែន បានយ៉ាងដូចម្តេចខ្លះ?

បានផុស

នៅ

ប្រធានផ្នែកស៊ើបការណ៍នៅក្រុមហ៊ុន McKenzie Intelligence Services លោកស្រី Louise Jones បានវិភាគលើជំនួយយោធាចុងក្រោយបំផុតក្នុងទំហំទឹកប្រាក់ ៧១៣លានដុល្លារ ដែលសហរដ្ឋអាមេរិក ផ្តល់ទៅឲ្យអ៊ុយក្រែន។

This image has an empty alt attribute; its file name is Louise-Jones-SM-Card-V1-1-1024x512.png
លោកស្រី Louise Jones
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីនិយាយថា ការផ្តល់មូលនិធិបន្ថែមនេះគឺជាការប្រកាសដ៏សំខាន់ និងជាជំនួយត្រូវការជាចាំបាច់ ដែលនឹងជួយរដ្ឋាភិបាលក្នុងទីក្រុង កៀវ។

យោងតាមលោកស្រី Jones, ទឹកប្រាក់ចំនួន ៧១៣លានដុល្លារនេះ នឹងមិនផ្តល់ទៅឲ្យអ៊ុយក្រែនដោយផ្ទាល់ទេ ប៉ុន្តែផ្តល់ទៅតាមរយៈសមាជិកនៃអង្គការណាតូ។

This image has an empty alt attribute; its file name is 220331-us-military-aid-al-0841-f39155-1024x607.jpg

លោកស្រី​និយាយ​ថា “មូលហេតុដែល​វា​មាន​ប្រយោជន៍​គឺ​ថា ជំនួយនេះនឹង​មាន​ឧបករណ៍​អតីត​សូវៀត​ជា​ច្រើន។ ដូច្នេះនេះគឺជាប្រភេទគ្រឿងផ្គត់ផ្គង់ និងឧបករណ៍ដែលមានប្រយោជន៍សម្រាប់អ៊ុយក្រែន។ យោធាអ៊ុយក្រែន ដឹងច្បាស់អំពីរបៀបប្រើឧបករណ៍ទាំងនេះ ហើយពួកគេអាចជួសជុលវាបានយ៉ាងងាយស្រួល”។

លោកស្រី Jones ក៏បាននិយាយដែរថា ទឹកប្រាក់ចំនួន ៣២២លានដុល្លារ ត្រូវបានគេកំណត់ផ្តល់ឲ្យទៅរដ្ឋាភិបាលអ៊ុយក្រែនដើម្បីចំណាយតាមដែលខ្លួនត្រូវការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ លោក Zelensky ប្រាប់ចំនួនមីស៊ីល ដែលរុស្ស៊ី បាញ់នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម