Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ប្រកាសផ្តល់រថក្រោះដែលប្រើរួច ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រទេសចំនួន ៤០ បានចូលរួមកិច្ចប្រជុំកំពូលអាវុធ កាលពីថ្ងៃអង្គារទី២៦ខែមេសា នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ភាគនិរតីប្រទេសអាល្លឺម៉ង់ ក្នុងនោះរួមមានទាំងសមាជិកអង្គការណាតូ ហើយក៏មានប្រទេសមួយចំនួនដូចជាអ៊ីស្រាអែល ជប៉ុន និងអូស្ត្រាលីផងដែរ។

This image has an empty alt attribute; its file name is 5000-1.webp

នៅពេលចាប់ផ្តើមកិច្ចចរចា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីៗ ដើម្បីជួយអ៊ុយក្រែនឲ្យឈ្នះការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការលុកលុយដោយមិនញញើតរបស់រុស្ស៊ី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានប្រកាសថា ទីក្រុងប៊ែរឡាំង បានយល់ព្រម ក្នុងការបញ្ជូនរថក្រោះប្រឆាំងយន្តហោះធុន Gepard (Cheetah) ដែលប្រើរួច ទៅឲ្យអ៊ុយក្រែន។

This image has an empty alt attribute; its file name is Christine-Lambrecht-800x450-1.jpg
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht

លោកស្រី Lambrecht បានប្រកាសពីការផ្គត់ផ្គង់នេះ អំឡុងពេលថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។

លោកស្រីបាននិយាយក្នុងសុន្ទរកថាថា “កាលពីម្សិលមិញ យើងបានសម្រេចចិត្តថា ប្រទេសអាល្លឺម៉ង់នឹងផ្គត់ផ្គង់រថក្រោះប្រឆាំងយន្តហោះ Gepard ទៅឲ្យអ៊ុយក្រែន”។

This image has an empty alt attribute; its file name is 72e150d9-0fff-42d2-9cdf-af48547d218d-1024x576.jpg

ប្រព័ន្ធប្រឆាំងយន្តហោះ Gepard ត្រូវបានបង្កើតឡើងក្នុងទស្សវត្សរ៍ឆ្នាំ ១៩៦០-១៩៧០ ប៉ុន្តែត្រូវបានអភិវឌ្ឍន៍ជាច្រើនដង ដោយបំពាក់គ្រឿងអេឡិចត្រូនិចចុងក្រោយបង្អស់។

លោកស្រី Lambrecht ក៏​បាន​និយាយ​ដែរ​ថា ទីក្រុង​ប៊ែរឡាំង​កំពុងបង្វឹក​ទាហាន​អ៊ុយក្រែន​នៅ​លើទឹក​ដី​អាល្លឺម៉ង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ DW

ចុចអាន៖ អាមេរិក និងសម្ព័ន្ធមិត្ត នឹងជួបប្រជុំគ្នា រាល់ខែស្តីពីការបំពាក់អាវុធដល់ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម