Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភពអង់គ្លេស សុំឲ្យពិភពលោក ផ្តល់យន្តហោះចម្បាំងទៅ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss នឹងប្រកាសនៅថ្ងៃពុធទី២៧នេះថា ចក្រភពអង់គ្លេស និងមហាអំណាចលោកខាងលិច គួរតែផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន ជាផ្នែកនៃការគាំទ្រផ្នែកយោធារយៈពេលវែងរបស់ពួកគេ។

This image has an empty alt attribute; its file name is 123027747_073237472-1.jpg
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss

ក្នុង​សុន្ទរកថា​នៅ​ទីក្រុង​ឡុងដ៍ លោកស្រី​នឹង​និយាយ​ថា ប្រទេសលោក​ខាង​លិច​គួរ​តែ​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​នេះសម្រាប់​រយៈ​ពេលយូរអង្វែង។

អ៊ុយក្រែន បានស្នើសុំម្តងហើយម្តងទៀតសម្រាប់យន្តហោះប្រយុទ្ធ ជាពិសេសយន្តហោះចម្បាំងសម័យសូវៀត ដែលអ្នកបើករបស់ពួកគេធ្លាប់ស្គាល់។

This image has an empty alt attribute; its file name is 6eb695b6935242dab02abac567ece7ce_18.webp

ទោះបីជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តលោកខាងលិចមានការស្ទាក់ស្ទើរក្នុងការផ្តល់ឲ្យ ព្រោះខ្លាចរុស្ស៊ីបង្ករឿងកាន់តែធំជាងនេះ។

ប៉ុន្តែនៅពេលដែលសមាជិកណាតូបង្កើនការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែនជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ លោកស្រី Truss និយាយថា ពួកគេគួរតែធ្វើបន្ថែមទៀត។ លោកស្រីក៏នឹងជំរុញឲ្យលោកខាងលិច កាត់ផ្តាច់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាល្លឺម៉ង់ ប្រកាសផ្តល់រថក្រោះដែលប្រើរួច ទៅឲ្យ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម