ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ និងប៊ុលហ្គារីជាប្រទេសមុនគេដែលរុស្ស៊ីនឹងផ្តាច់ថាមពលចាប់ពីថ្ងៃនេះ
ក្រុមហ៊ុនថាមពលយក្សរបស់ប្រទេសរុស្ស៊ី Gazprom បានប្រាប់ប្រទេសប៉ូឡូញ និងប៊ុលហ្គារីថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នចាប់ពីថ្ងៃពុធ ទី២៧ ខែមេសានេះ ដែលកាន់តែធ្វើឲ្យកម្តៅខ្លាំងនៃជម្លោះរបស់រុស្ស៊ីជាមួយប្រទេសលោកខាងលិចជុំវិញវិបត្តិអ៊ុយក្រែន។

ប៉ូឡូញ និងប៊ុលហ្គារីនឹងក្លាយជាប្រទេសមុនគេត្រូវបានកាត់ផ្តាច់ឧស្ម័នដោយអ្នកផ្គង់ផ្គង់ថាមពលធំរបស់អឺរ៉ុបចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូចាប់ផ្តើមធ្វើការវាយប្រហារជាអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស»នៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ការសម្រេចបញ្ឈប់ការផ្គត់ផ្គង់នេះធ្វើឡើយ បន្ទាប់ពីទីក្រុងរដ្ឋាភិបាលទីក្រុង Warsaw បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងជនជាតិរុស្ស៊ី។
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានទាមទារឲ្យប្រទេសទាំងឡាយដែលលោកចាត់ទុកថាបានយល់មិនសមហេតុផលចំពោះគម្រោងមួយដែលស្ថិតនៅក្រោមគម្រោងដែលពួកគេនឹងបើកគណនីនៅ Gazprombank និងធ្វើការទូទាំត់សម្រាប់ការនាំចូលឧស្ម័នរុស្ស៊ីជាប្រាក់អឺរ៉ូ ឬដុល្លារដែលនឹងបំប្លែងទៅជាប្រាក់រូពី។
កាលពីសប្តាហ៍មុន គណៈកម្មការអឺរ៉ុបបាននិយាយថា ក្រុមហ៊ុនអឺរ៉ុបប្រហែលជាអាចធ្វើការជុំវិញការទាមទាររបស់រុស្ស៊ីដើម្បីទទួលយកការទូទាត់ជាប្រាក់រូពីដោយគ្មានការបំពានទណ្ឌកម្ម ប្រសិនបើពួកគេបង់ជាប្រាក់អឺរ៉ូ ឬដុល្លារដែលបន្ទាប់មកបំប្លែងជាប្រាក់រុស្ស៊ី។
ប៉ូឡូញគឺជាដៃគូប្រជែងនយោបាយរបស់ទីក្រុងមូស្គូមួយ។ ក្រុមហ៊ុនឧស្ម័នរបស់ប៉ូឡូញ PGNiG ដែលចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីនឹងផុតកំណត់នៅចុងឆ្នាំនេះបាននិយាយថា ខ្លួននឹងមិនធ្វើតាមគម្រោងនៃការទូទាត់ថ្មីទេ ហើយក៏នឹងមិនបន្តកិច្ចសន្យាថ្មីដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?