ព័ត៌មានអន្ដរជាតិ
តើលោក Putin និងប្រមុខ UN និយាយអ្វីខ្លះ ក្នុងកិច្ចពិភាក្សានៅ មូស្គូ? (មានវីដេអូ)
លោក Vladimir Putin បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង មូស្គូ។
លោក Putin និយាយថា ការពិភាក្សាជាមួយអ៊ុយក្រែន នឹងបន្តជាទម្រង់អនឡាញ ហើយសង្ឃឹមថា កិច្ចចរចានឹងផ្តល់លទ្ធផលវិជ្ជមាន។
ដោយយោងទៅលើស្ថានភាពបច្ចុប្បន្ននៅទីក្រុង Mariupol ដែលលោក Putin ពណ៌នាថា “ស្មុគស្មាញ និងសោកនាដកម្ម”, លោកបានបញ្ជាក់ថា ប្រតិបត្តិការយោធារុស្ស៊ីលែងមានទៀតហើយនៅក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធមួយនេះ។
ស្របពេលជាមួយគ្នានោះ UN និយាយថា លោក Putin បានយល់ព្រម ជាគោលការណ៍ ចំពោះការចូលរួមរបស់ UN និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ក្នុងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកដែលត្រូវបានឡោមព័ទ្ធនៅទីក្រុង Mariupol ភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីអះអាងថា ទាហានអ៊ុយក្រែនកំពុងយកជនស៊ីវិល ធ្វើជាខែលការពារមនុស្សនៅរោងចក្រដែក Azovstal ហើយកងកម្លាំងរុស្ស៊ីមិនបានរារាំងពួកគេពីការចាកចេញនោះទេ។
ម្យ៉ាងវិញទៀត លោក Putin បានប្រាប់លោក Guterres ថា “យើងនៅតែរំពឹងនិងសង្ឃឹមថា យើងនឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងតាមរយៈបណ្តាញការទូត”។
លោកនិយាយថា កិច្ចពិភាក្សានាពេលថ្មីៗនេះនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បានឈានដល់របកគំហើញ ប៉ុន្តែកិច្ចពិភាក្សាត្រូវអន្តរាយបន្ទាប់ពីមានរបាយការណ៍អំពីអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិលនៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន។ លោកអះអាងថា ទាំងនេះគឺជាការបង្កហេតុ ហើយបន្ថែមថា កងទ័ពរុស្ស៊ីមិនមានអ្វីពាក់ព័ន្ធនឹងរឿងនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC, Al Jazeera
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច