Connect with us

ព័ត៌មានអន្ដរជាតិ

លោក​​ Blinken​ នឹង​​ថ្លែង​​សុន្ទរក​ថា​​ស្តីពី​​យុទ្ធសាស្ត្រ​សន្តិសុខ​​ជាតិ​​អាមេរិក​​​ពាក់​ព័ន្ធ​នឹង​​ចិន

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍ ទី​២៦​ ខែ​មេសា ​ម្សិល​មិញ​ថា លោក​នឹង​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ស្តីអំពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​​ដែល​​រង់​ចាំ​យូរ​​មក​​ហើយ​​ពាក់​ព័ន្ធ​នឹងឥទ្ធិពល​របស់​ចិនកំពុង​​កើន​ឡើង។

លោក Blinken បាន​ប្រាប់​​សវនាការ​របស់​គណៈកម្មាធិការ​ទំនាក់​ទំនង​​ការ​បរទេស​ព្រឹទ្ធសភា​ថា ៖«ខ្ញុំ​នឹង​មាន​ឱកាស​មួយ តាម​ខ្ញុំ​គិត ឆាប់​ៗ​នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ នឹង​​ថ្លែង​​ជាសាធារណៈ ហើយ​ផ្នែក​ខ្លះ​​លំអិត​អំពី​​យុទ្ធសាស្ត្រ»។

លោក Antony Blinken
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ចូល​កាន់​​​តំណែង​​​​រយៈ​ពេល​ជាង​មួយ​ឆ្នាំមក​ រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន  បាន​ប្រឈម​នឹង​ការ​រិះ​គន់​ពី​គណបក្ស​សាធារណៈ​ និង​អ្នក​ផ្សេង​ទៀត​ចំពោះ​កង្វះ​យុទ្ធសាស្ត្រ​ផ្លូវ​ការ​សម្រាប់​ការ​ដោះ​ស្រាយ​ជា​មួយ​​​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២​ក្នុងលោក និង​​ជា​គូ​ប្រជែង​យុទ្ធសាស្ត្រ​​ធំ​បំផុត​របស់​ទី​ក្រុង​វ៉ាស៊ីនតោន។

រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​​​យុទ្ធសាស្ត្រ​មួយ​ហើយ​​សម្រាប់​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វីក កាល​ពី​ខែ​កុម្ភៈ​​ដែល​ខ្លួន​បាន​ប្តេជ្ញា​​​បង្កើន​ចំណង​ការ​ទូត និង​ធនធាន​សន្តិសុខ​បន្ថែម​ទៀត​ដល់​តំបន់​​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ចិន​កំពុង​មាន​ឥទ្ធិពល​លេច​ធ្លោ។

ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ខ្លួន​កំពុង​​រៀប​ចំ​​យុទ្ធសាស្ត្រ​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​ប្រទេស​ចិន ប៉ុន្តែ​​ត្រូវ​បាន​រំខាន​ដោយ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ក្នុង​សវនាការ​​របស់​គណៈកម្មាធិការ​​​ព្រឹទ្ធសភា សមាជិក​ព្រឹទ្ធសភា លោក Mitt Romney បាន​ធ្វើ​ការ​កត់​សំគាល់​ពីសកម្មភាព​ការពារ​ជាតិ​ចុង​ក្រោយ​បំផុត​​ដែល​ទាម​ទារ​ឲ្យ​លោក​ប្រធានាធិបតី​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ទូលំទូលាយ​មួយ​ដើម្បី​ដោះ​ស្រាយ​នឹង​ការ​គំរាម​កំហែង​ដែល​ចិន​បង្ក​ឡើង​ដល់​សណ្ឋាប់​ធ្នាប់​ពិភព​លោក និង​បាន​សួរ​​លោក​ Blinken អំពី​កិច្ច​ព្រម​ព្រៀង​យោធា​ដែល​ចិន​ទើប​តែ​ចុះ​ហត្ថលេខា​ជា​មួយ​កោះ Solomon កាល​ពី​ពេល​ថ្មី​ៗ​នេះ។

«នោះ​​ជា​អាសន្នមួយ»។ លោក Romney មាន​ប្រសាសន៍។

លោករដ្ឋ​មន្ត្រី Blinken បាន​លើក​ឡើង​ថា ក្រសួង​ការ​បរទេស​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មួយ​ទៅ​កាន់​កោះ Solomon ​ដែល​ជា​កន្លែង​ខ្លួន​គ្រោង​​នឹង​បើក​ស្ថានទូត​មួយ​។

«យើង​​មាន​កង្វល់​អំពី​កិច្ច​ព្រម​ព្រៀង​នេះ»។  Blinken មាន​ប្រសាសន៍ និង​បញ្ជាក់​ថា គណៈ​ប្រតិភូ​អាមេរិក​បាន​ជួប​​​នាយក​រដ្ឋ​មន្ត្រី​របស់​កោះ ហើយ​នាយក​រដ្ឋ​មន្ត្រី​បាន​ប្តេជ្ញា​ថា នឹង​មិន​មាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​កោះ​របស់​ខ្លួន​ទេ។

លោក​បន្ត​ថា ៖«យើង​នឹង​តាមដាន​ដោយ​យក​ចិត្ត​ទុកក្នុង​រយៈ​ពេលល​ប៉ុន្មាន​សប្តាហ៍ និង​ខែ​នា​ពេល​ខាង​មុខ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​​ជួប​​ជា​មួយ​មេ​ដឹក​នាំ​អាស៊ាន​ទាំង​១០​ប្រទេស​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ដែល​គ្រោ​ធ្វើ​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ហើយចុង​ខែ​នេះ ​លោក​ត្រូវ​បាន​គេ​រំពឹង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​​​​មក​កាន់​តំបន់​អាស៊ី ក្នុង​នោះមាន​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម