Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយទៀតនៅអាមេរិកឡាទីន មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង រុស្ស៊ី

បានផុស

នៅ

លោក Daniel Castillos ឯកអគ្គរដ្ឋទូត អ៊ុយរូហ្គាយ ប្រចាំប្រទេសរុស្ស៊ី បាននិយាយថា ប្រទេស អ៊ុយរូហ្គាយ មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រឆាំង រុស្ស៊ី ឡើយ។

This image has an empty alt attribute; its file name is 1038711388_0_222_1515_1074_1920x0_80_0_0_cdee24acf9e4f218c8e296278c6b2e1a-1024x576.jpg

លោកឯកអគ្គរដ្ឋទូតបាននិយាយថា “ទោះបីជាស្ថានភាពបច្ចុប្បន្ន និងមានការរិះគន់ទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ក៏អ៊ុយរូហ្គាយមិនដាក់ និងមិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុណាមួយប្រឆាំង រុស្ស៊ី ដែរ ហើយរក្សាផលប្រយោជន៍ក្នុងការពង្រឹងពាណិជ្ជកម្ម និងរក្សាទំនាក់ទំនងល្អ”។

អ្នកការទូតរូបនេះបន្តថា “វាចាំបាច់ណាស់​ ក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយអាជ្ញាធរ និងក្រុមហ៊ុនរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបង្កើតឡើងដោយទណ្ឌកម្ម និងដើម្បីលើកកម្ពស់ឱកាសថ្មីណាមួយដែលអាចកើតឡើង”។

This image has an empty alt attribute; its file name is leche.png

លោក​ Castillos និយាយថា “នៅឆ្នាំ២០២១ ក្រុមហ៊ុនអ៊ុយរូហ្គាយ សរុប៨០ បានផ្គត់ផ្គង់ផលិតផលដែលមានតម្លៃ១១៨លានដុល្លារដល់រុស្ស៊ី ខណៈការនាំចូលមានទំហំទឹកប្រាក់ ១០១លានដុល្លារ។ ប្រទេសរុស្ស៊ីគឺជាទីផ្សារលេខមួយរបស់យើង សម្រាប់ការផ្គត់ផ្គង់បឺរ និងជាទីផ្សារទីបី សម្រាប់ការផ្គត់ផ្គង់ឈីសនៅឆ្នាំ២០២១។ ហើយ ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២១ គឺជាទីផ្សារនាំចេញធំបំផុតលំដាប់ទីបួន សម្រាប់ផលិតផលទឹកដោះគោ និងសាច់”។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំងទី​ក្រុងមូស្គូ បន្ទាប់​ពី​រុស្ស៊ី ​បើក​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែនក្នុងខែកុម្ភៈ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា យុទ្ធនាការនេះគឺចាប់ផ្តើមឡើង ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់ Donbass ដែលប្រព្រឹត្តដោយទីក្រុង កៀវ ហើយសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងមូស្គូគឺដើម្បីលុបបំបាត់គោលគំនិតណាស៊ី និងភាពគ្មានយោធារបស់អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ តើលោក Putin និងប្រមុខ UN និយាយអ្វីខ្លះ ក្នុងកិច្ចពិភាក្សានៅ មូស្គូ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៧ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម