ព័ត៌មានអន្ដរជាតិ
លោក Zelensky ធ្វើរឿងភ្ញាក់ផ្អើលក្នុងមន្ទីរពេទ្យ ដាក់កុមារកំព្រា ដោយសាររុស្ស៊ី ទម្លាក់គ្រាប់បែក
កុមារ២នាក់ដែលកំព្រាឪពុកម្តាយ ក្នុងអំឡុងពេលកងទ័ពរុស្ស៊ីឡោមព័ទ្ធទីក្រុង Mariupol បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទៅសួរសុខទុក្ខដល់មន្ទីរពេទ្យក្នុងទីក្រុង កៀវ។

Ilya Matvienko អាយុ ១០ ឆ្នាំ និង Kira Obedinska អាយុ ១២ ឆ្នាំ សុទ្ធតែរងរបួស និងបាត់បង់ឪពុកម្តាយ ដោយសារតែការទម្លាក់គ្រាប់បែករបស់រុស្ស៊ីលើផ្ទះរបស់ពួកគេ។
នៅពេលកងទ័ពរុស្ស៊ីចូលកាន់កាប់ អាជ្ញាធរអ៊ុយក្រែន បានព្យាយាមបញ្ជូនកុមារចេញពីកណ្តាប់ដៃរុស្ស៊ី ទៅកាន់មន្ទីរពេទ្យឯកទេសកុមារជាតិ Okhmatdyt។

វីដេអូមួយដែលបង្ហោះនៅលើទំព័រ Facebook របស់លោក Volodymy Zelensky បានបង្ហាញថា Ilya Matvienko ពិតជារីករាយណាស់យ៉ាងខ្លាំងដែលទទួលបាន iPad មួយគ្រឿងពីប្រធានាធិបតី នៅចំថ្ងៃខួបកំណើតរបស់ខ្លួន។
លោកប្រធានាធិបតីបាននិយាយថា “យើងព្រួយបារម្ភបំផុតអំពីកុមារ។ កុមារគឺជាអនាគតរបស់យើង។ យើងនឹងតស៊ូដើម្បីកុមារអ៊ុយក្រែនគ្រប់រូប ឲ្យត្រឡប់ទៅផ្ទះវិញ”។



ចង់ដឹងថា វីដេអូនេះបង្ហាញពីអ្វីខ្លះ តោះទៅទស្សនាទាំងអស់គ្នា!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប៉ូឡូញ ឃុំខ្លួនមនុស្ស ៧នាក់ ពាក់ព័ន្ធការធ្វើចារកម្មឲ្យរុស្ស៊ី និងបេឡារុស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ