Connect with us

ព័ត៌មានអន្ដរជាតិ

ប្ដីប្រពន្ធវៀតណាម១គូ ​ជាប់​កំណត់​ត្រា​មាន​កូន​ច្រើន​ជាង​គេប្រចាំប្រទេស

បានផុស

នៅ

ប្រភពពី Law & Readers បានឱ្យដឹងថា អ្នកស្រី Lo Thi Uong មានវ័យ ៨៨ឆ្នាំ និងស្វាមី Lo Van Khien វ័យ ៨៩ឆ្នាំ ជាប្ដីប្រពន្ធមានកូនប្រុសស្រីដល់ទៅ ១៨នាក់ ​និងមានចៅ-ចៅទួតជាង ១០០នាក់ រហូតគាត់ទាំងពីរជាប់ឈ្មោះជាគូស្នេហ៍មានកូនច្រើនជាងគេ នៅក្នុងប្រទេសវៀតណាម នាឆ្នាំ២០២២។

Cụ bà giữ kỷ lục sinh nhiều con nhất Việt Nam: 30 năm đẻ 18 đứa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្វីត្បិតប្ដីប្រពន្ធវ័យចំណាស់ទាំងពីរ ជាអ្នករស់នៅតំបន់ខ្ពង់រាបដាច់ស្រយាលពិតមែន ប៉ុន្តែពួកគាត់មានភាពល្បីល្បាញខ្លាំងដោយសារមានកូនចំនួន ១៨នាក់ (ប្រុស ៩នាក់ ស្រី ៩នាក់) ហើយរហូត​មក​ដល់​ឆ្នាំនេះ ​មិន​ទាន់​មាន​គូស្នេហ៍​ណា​អាច​មានកូនលើស​កំណត់​ត្រា​ពិសេស​នេះ​ទេ។

ប្រភពបានឱ្យដឹងថា ពួកគាត់បានរៀបការ កាលពីកូនក្រមុំអាយុ ១៧ឆ្នាំ និងកូនកំលោះអាយុ ១៨ឆ្នាំ។ ក្រោយ​រៀបការ​បាន​១​ឆ្នាំ អ្នកស្រី អ៊ុង សម្រាល​បាន​កូន​ប្រុស​ដំបូង ហើយរៀងរាល់ ៣ឆ្នាំម្តង អ្នកស្រីបង្កើតបានកូន ២នាក់។ លុះដល់អាយុ ៤៨ឆ្នាំ អ្នកស្រី អ៊ុង សម្រាលកូនបានរហូតដល់ ១៨នាក់។

Cụ bà giữ kỷ lục sinh nhiều con nhất Việt Nam: 30 năm đẻ 18 đứa

តាមពិតទៅគូស្នេហ៍មួយគូនេះ មិនចង់មានកូនច្រើនដល់ម្ល៉ឹងទេ។ លោក ឃៀន ផ្ដល់បទសម្ភាសន៍ថា ក្រោយពេលសម្រាលកូនទី១០រួច ឪពុកម្ដាយរបស់គាត់ចង់ឱ្យឈប់យកកូនបន្តដែរ ប៉ុន្តែដោយសារកាលណោះគ្មានវិធីពន្យារកំណើត ទើបប្រពន្ធរបស់គាត់មានផ្ទៃពោះកូន ៨នាក់ទៀត។

Cụ bà giữ kỷ lục sinh nhiều con nhất Việt Nam: 30 năm đẻ 18 đứa

ជាសំណាងល្អដែរ ​ ម្តាយ​របស់​លោក ឃៀន ពូកែ​ខាង​ថ្នាំបុរាណ ដូច្នេះ​ហើយ​ទើប​គាត់​ផ្តល់​ថ្នាំ​ប៉ូវ​កម្លាំង​ជា​ច្រើន​មុខ​ដល់​កូន​ប្រសា ធ្វើឱ្យអ្នកស្រី អ៊ុង អាចសម្រាលកូនទាំង១៨នាក់នៅផ្ទះដោយជោគជ័យ ដោយមិនបាច់ទៅពេទ្យ។

យ៉ាងណាមិញ ​ដោយសារគ្រួសារនេះមានកូនច្រើន ដូច្នេះជីវភាពគ្រួសារជួបការលំបាកខ្លាំងណាស់។ កាលកូននៅក្មេងៗ ​លោក ឃៀន ចេះ​អក្សរ​ខ្លះៗ ទើប​អ្នក​ស្រុក​ចាត់​គាត់​ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន​អក្ខរកម្ម​ដល់​អ្នក​ភូមិ។ បន្ទាប់​មក​លោក​កាន់​តំណែង​ជា​មេ​ក្រុម​ឃុំ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ឃុំ លេខា​ឃុំ​ជាដើម។ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៤ ​លោកដល់វ័យ​ចូល​និវត្តន៍ ហើយគ្រួសារទាំងមូលរស់នៅយ៉ាងត្រដាបត្រដួស។

Cụ bà giữ kỷ lục sinh nhiều con nhất Việt Nam: 30 năm đẻ 18 đứa

បច្ចុប្បន្ន លោកយាយ អ៊ុង និងស្វាមី មានចៅជាង ៦០នាក់ ចៅទួតជាង ៤០នាក់ឯណោះ។ ពេលកូនៗចៅៗមកលេងម្ដងៗ ​ប្រៀបបានគេធ្វើបុណ្យភូមិអ៊ីចឹង។ តាមបទពិសោធន៍ លោកយាយ អ៊ុង ផ្តល់ដំបូន្មានដល់កូនៗ កុំឱ្យយកកូនច្រើន ដើម្បីងាយស្រួលចិញ្ចឹមពួកគេឱ្យបានល្អ មានហូបចុកគ្រប់គ្រាន់ និងអាចផ្គត់ផ្គង់តម្រូវការផ្សេងៗរបស់កូន ដូចជាការអប់រំជាដើម៕

Cụ bà giữ kỷ lục sinh nhiều con nhất Việt Nam: 30 năm đẻ 18 đứa
Cụ bà giữ kỷ lục sinh nhiều con nhất Việt Nam: 30 năm đẻ 18 đứa
Cụ bà giữ kỷ lục sinh nhiều con nhất Việt Nam: 30 năm đẻ 18 đứa

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្ដីប្រពន្ធមានកូនច្រើនជាងគេលើលោក កូនរហូតដល់ ៦៩នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម