ព័ត៌មានអន្ដរជាតិ
លោក ពូទីន ព្រមានវាយប្រហារលឿនដូចផ្លេកបន្ទោរ បើប្រទេសណា ធ្វើអន្តរាគមន៍ក្នុងជម្លោះអ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានបរទេស ប្រឆាំងនឹងការព្យាយាមធ្វើអន្តរាគមន៍ក្នុងជម្លោះនៅអ៊ុយក្រែន និងបង្កការគំរាមកំហែងជាយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី ដោយលោកប្តេជ្ញាថា ទីក្រុងមូស្គូនឹងឆ្លើយតបជាមួយនឹងការវាយប្រហារលឿនដូចផ្លេកបន្ទោរ។

លោកពូទីននិយាយថា “យើងមានឧបករណ៍ទាំងអស់សម្រាប់រឿងនេះ។ ប្រភេទឧបករណ៍ ដែលគ្មាននរណាម្នាក់អាចអួតបាន ហើយយើងនឹងមិនអួតទេតែយើងនឹងប្រើវាប្រសិនបើចាំបាច់”។
ស្របពេលជាមួយគ្នានោះ លោកពូទីន បានបន្តចោទប្រកាន់មហាអំណាចបរទេស ពីការជំរុញអ៊ុយក្រែនឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី ហើយបានកត់សម្គាល់ថា ផែនការសម្រាប់ការវាយប្រហារលើសាធារណរដ្ឋ Donbass និង Crimea ត្រូវបានពិពណ៌នានៅក្នុងគោលលទ្ធិរបស់អ៊ុយក្រែននាពេលថ្មីៗនេះ។ ប្រទេសលោកខាងលិចបានប្រើភាពស្អប់ខ្ពើមរុស្ស៊ី និងគោលគំនិតណាស៊ី ដើម្បីប្រែក្លាយអ៊ុយក្រែនទៅជាការប្រឆាំងរុស្ស៊ី។

លោកបន្ថែមថា “សត្រូវរបស់យើង បានជំរុញឲ្យមានការលេចចេញនូវអាវុធភូមិសាស្ត្រនយោបាយថ្មីមួយ។ តាមពិតទៅ វាមិនមែនជារឿងថ្មីទេ ប៉ុន្តែវាពិតជាបានផ្តល់ឲ្យអ៊ុយក្រែន នូវកម្លាំងថ្មី សន្ទុះថ្មី”។
គួររម្លឹកថា លោកពូទីន បានបញ្ជាឲ្យចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ ដោយលើកឡើងពីសំណើសុំជំនួយពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដោយសារតែទីនោះរងការបាញ់ផ្លោងកាន់តែខ្លាំងពីយោធាអ៊ុយក្រែន។ លោកប្រធានាធិបតីអះអាងថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើម ដើម្បីបញ្ចប់ភាពឈឺចាប់របស់ប្រជាជន Donbass រយៈពេលប្រាំបីឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Zelensky ធ្វើរឿងភ្ញាក់ផ្អើលក្នុងមន្ទីរពេទ្យ ដាក់កុមារកំព្រា ដោយសាររុស្ស៊ី ទម្លាក់គ្រាប់បែក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ