ព័ត៌មានអន្ដរជាតិ
តំបន់មួយក្នុងប្រទេសចិនត្រៀមចាក់វ៉ាក់សាំងកូវីដ យកលុយពីពលរដ្ឋ
តំបន់តូចមួយក្នុងប្រទេសចិនកំពុងត្រៀមផ្តល់ការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ពលរដ្ឋនៅក្នុងតម្លៃប្រហែល ៦៥ ដុល្លារអាមេរិក ខណៈប្រទេសចិនកំពុងពិចារណារកការចាក់ថ្នាំបង្ការរោគដល់សមាជិកសាធារណៈ ។
ប្រទេសចិនកំពុងចាក់ថ្នាំបង្ការរោគដល់ក្រុមមនុស្សជាក់លាក់ដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ក្នុងការឆ្លងដូចជា បុគ្គលិកពេទ្យ និងឆ្មាំព្រំដែន ជាមួយវ៉ាក់សាំងដែលកំពុងស្ថិតក្នុងការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយក្រោមកម្មវិធីប្រើប្រាស់បន្ទាន់ដែលបានចាប់ផ្តើមនៅខែកក្កដា ។
អាជ្ញាធរក្នុងតំបន់ Tangyuan នៅភាគឦសាននៃខេត្ត Heilongjiang បាននិយាយកាលពីល្ងាចថ្ងៃពុធថា ប្រជាជននៅទីភ្នាក់ងារដែលគាំទ្រដោយរដ្ឋ ក្រុមហ៊ុន ស្ថាប័នសាធារណៈ និងបុគ្គលអាជីវកម្មដែលចង់ចាក់វ៉ាក់សាំងអាចរាយការណ៍ពីចំណាប់អារម្មណ៍របស់ពួកគេក្នុងបញ្ហានេះបាន ។
យោងតាមសេចក្ដីថ្លែងការណ៍ដែលបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat បានឲ្យដឹងថា ពលរដ្ឋនឹងចំណាយប្រាក់ ៤២០ យ័ន (៦៤.២០ ដុល្លារ) រួមទាំងថ្លៃសម្រាប់សឺរ៉ាំង ការចាក់ និងការធានារ៉ាប់រងដើម្បីទទួលបានការចាក់ ២ ដូសចន្លោះពេល ២៨ ថ្ងៃក្នុងទីក្រុងដែលមានប្រជាជនប្រហែល ២៧០,០០០ នាក់ ។
សមាជិកបុគ្គលិកម្នាក់របស់តំបន់នោះបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា តំបន់នេះកំពុងវាស់វែងតម្រូវការសម្រាប់ការចាក់វ៉ាក់សាំង និងមិនទាន់ចាប់ផ្តើមទិញវ៉ាក់សាំងណាមួយនៅឡើយទេ ។
ទន្ទឹមនោះខេត្ត Zhejiang បានដាក់បញ្ចូលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តសម្រាប់សមាជិកដែលមិនមែនជាក្រុមអាទិភាពរបស់សាធារណជនទូទៅនៅក្នុងផែនការប្រើប្រាស់បន្ទាន់របស់ខ្លួន ។
ចំណែកខេត្ត Sichuan ក្រុមមន្ត្រីបាននិយាយថាអាចចាប់ផ្តើមចាក់វ៉ាក់សាំងលើមនុស្សចាស់ និងក្រុមមនុស្សដែលមានលក្ខខណ្ឌផ្សេងទៀតនៅដើមខែក្រោយ បន្ទាប់ពីខេត្តនេះបានបញ្ចប់ការចាក់វ៉ាក់សាំងម្រាប់ក្រុមអាទិភាព ។
ដោយឡែកខេត្ត Jiangxi នឹងទិញវ៉ាក់សាំងចំនួន ២ ដែលមួយត្រូវបានផលិតដោយក្រុមហ៊ុនជីវសាស្ត្រ Sinovac Biotech និងមួយទៀតដោយវិទ្យាស្ថានជីវសាស្ត្រ Beijing Institute of Biological Products ដែលជាផ្នែកមួយនៃក្រុមហ៊ុន Sinopharm ដែលគាំទ្រដោយរដ្ឋក្នុងតម្លៃ ២០០ យ័ន (៣០.៥៧ ដុល្លារ) ក្នុងការចាក់មួយលើក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ នូវែលហ្សេឡង់ទទួលបានវ៉ាក់សាំងកូវីដថ្មី ២ ទៀត គ្រប់គ្រាន់សម្រាប់ពលរដ្ឋគ្រប់រូប
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?