Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ទៅដល់ទីក្រុង កៀវ ដើម្បីពិភាក្សាជាមួយលោក Zelensky ហើយគ្រោងទៅមើល ២កន្លែង

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានទៅដល់ទីក្រុង កៀវ ហើយ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

This image has an empty alt attribute; its file name is SEI_98658395-1024x683.jpg
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

ប្រមុខ UN រូបនេះក៏គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស Dmytro Kuleba និងទៅមើលទីក្រុង Bucha និង Irpin ខាងក្រៅរដ្ឋធានី កៀវ ផងដែរ។

កាលពីដើមសប្តាហ៍នេះ លោក Guterres បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងទីក្រុងមូស្គូ ជាកន្លែងដែលថ្នាក់ដឹកនាំទាំងពីរ ពិភាក្សាគ្នាអំពីការជម្លៀសមនុស្សចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ហើយអ្នកទាំងពីរបានយល់ព្រមជាគោលការណ៍ ឲ្យ UN និងកាកបាទក្រហមអន្តរជាតិ ចូលរួមក្នុងការជម្លៀស។

This image has an empty alt attribute; its file name is 3449.webp

តាមសេចក្តីរាយការណ៍ មន្ត្រី UN បានរៀបចំកិច្ចពិភាក្សាបន្ត ជាមួយអាជ្ញាធរនៅទីក្រុងមូស្គូ និងទីក្រុងកៀវ ដើម្បីបង្កើតក្របខ័ណ្ឌប្រតិបត្តិការសម្រាប់ការជម្លៀសជនស៊ីវិលឲ្យទាន់ពេលវេលា”។

តាម​ការ​ប៉ាន់​ស្មាន​ថា មានទាហានប្រមាណ ​២០០០​នាក់ និង​ជន​ស៊ី​វិល​ប្រហែល​ ១០០០​នាក់​កំពុងជាប់​ក្នុង​លេណដ្ឋាន​ក្រោម​រោងចក្រ​ដែល​ខូច​ខាត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ DW

ចុចអាន៖ លោក ពូទីន ព្រមានប្រទេសណា ធ្វើអន្តរាគមន៍ក្នុងជម្លោះនៅអ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម