ព័ត៌មានអន្ដរជាតិ
ចិន ព្រមានលែងនាំចូលទុរេន ថៃ បើបន្តរកឃើញកូវីដ
ចិនបានចេញលិខិតព្រមានជាផ្លូវការលើកដំបូងដល់ប្រទេសថៃ ប្រសិនបើបន្តរកឃើញជំងឺកូវីដ ១៩ នៅក្នុងទុរេនថៃម្ដងទៀត ហើយក៏នឹងហាមមិនឱ្យនាំចូលឆ្លងកាត់តាមច្រកម៉ូហានផងដែរ ។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តច័ន្ទបុរ៉ី បន្ទាប់ពបានជួបពិភាក្សាគ្នាជាមួយអាជ្ញាធរចិន ។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក Sutee Thongyam អភិបាលខេត្តច័ន្ទបុរ៉ីបាននិយាយថា មានព័ត៌មានរកឃើញជំងឺកូវីដ ១៩ នៅក្នុងទុរេនថៃចំនួន ៨ ទូកុងតឺន័រ ដែលដឹកឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យម៉ូហាន(Mohan) ។
ដំបូងឡើយមានព័ត៌មានថា រដ្ឋាភិបាលចិននឹងបិទប៉ុស្តិ៍ត្រួតពិនិត្យ (Mohan) រយៈពេល ៥ ថ្ងៃ ប៉ុន្តែខាងឯកអគ្គរាជទូតកសិកម្ម និងទូតពាណិជ្ជកម្មថៃបានចរចាជាមួយអាជ្ញាធរចិនដើម្បីសម្របសម្រួលថា ប្រសិនបើប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានបិទរយៈពេល ៥ ថ្ងៃ វានឹងធ្វើប៉ះពាល់យ៉ាងខ្លាំងចំពោះផលិតផលនាំចេញរបស់ថៃដែលកំពុងតម្រង់ជួររង់ចាំដឹកចេញ ។

ក្រោយមកក៏មានការយល់ព្រមគ្នាឱ្យផ្អាកការនាំចូលទុរេនរយៈពេល ៥ ថ្ងៃចំពោះតែប្រតិបត្តិករ ៦នាក់ ឬ (៦ក្រុមហ៊ុន) ដែលបានបញ្ជូនផលិតផលទៅហើយរកឃើញកូវីដ ១៩ ដើម្បីឱ្យពង្រឹងគុណភាពឡើងវិញ ប៉ុន្តែនៅពេលខាងមុខ ប្រសិនបើចិនត្រួតពិនិត្យរកឃើញកូវីដ ១៩ ពីទុរេនថៃម្ដងទៀតនោះ ចិននឹងបង្កើនវិធានការកាន់តែតឹងរ៉ឹងថែមទៀត ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Prachachat
ចុចអាន ៖ អ្នកទៅលេង ថៃ នឹងលែងតេស្តរកកូវីដ និងធ្វើចត្តាឡីស័កហើយ បើមាន លក្ខខណ្ឌទាំងនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍