ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបណាខ្លះហើយ ដែលយល់ព្រមទូទាត់ប្រាក់ រូបិ៍ល ក្នុងការទិញឧស្ម័នពីរុស្ស៊ី?
រុស្ស៊ីនិយាយថា ខ្លួនលែងផ្គត់ផ្គង់ឧស្ម័នទៅឲ្យប៉ូឡូញ និងប៊ុលហ្គារីទៀតហើយ បន្ទាប់ពីប្រទេសទាំងនេះ បដិសេធទូទាត់លើការផ្គត់ផ្គង់របស់ពួកគេជាប្រាក់ រូបិ៍ល។

ស្របពេលជាមួយគ្នានោះ សហភាពអឺរ៉ុប (EU) និយាយថា ខ្លួនចាត់ទុកចំណាត់ការនេះថាជាទម្រង់នៃការគំរាមកំហែង។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានព្រមានថា ការអនុវត្តតាមការទាមទាររបស់រុស្ស៊ី នឹងបំពានលើទណ្ឌកម្មរបស់ EU ហើយនឹងមានហានិភ័យខ្ពស់សម្រាប់ក្រុមហ៊ុនដែលធ្វើដូច្នេះ។

ក្រុមហ៊ុនឧស្ម័ននៅក្នុងប្រទេស EU មួយចំនួន រួមមានអាល្លឺម៉ង់ ហុងគ្រី និងស្លូវ៉ាគី បានយល់ព្រមទូទាត់សម្រាប់ឧស្ម័នជាប្រាក់អឺរ៉ូ តាមរយៈធនាគាររុស្ស៊ី Gazprombank ដែលបន្ទាប់មកនឹងបំប្លែងការទូទាត់ទៅជាប្រាក់ រូបិ៍ល។
កាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនឧស្ម័ននៅក្នុងប្រទេសអូទ្រីស និងអ៊ីតាលី ក៏គ្រោងនឹងបើកគណនីជាមួយ Gazprombank ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេស ថា សង្គ្រាម រុស្ស៊ី – អ៊ុយក្រែន អាច អូស បន្លាយ ពេលដល់ទៅ មួយទសវត្សរ៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ