Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយទៀត ចេញមុខអះអាង កំពុងបង្វឹកទាហានអ៊ុយក្រែន ប្រើកាំភ្លើងយន្ត

បានផុស

នៅ

តាមការបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមេសា ពីរដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand, យោធាកាណាដា កំពុងបង្វឹកទាហានអ៊ុយក្រែនជាច្រើននាក់ អំពីរបៀបប្រើប្រាស់កាំភ្លើងធំ Howitzer។

This image has an empty alt attribute; its file name is US_Canada_05055.jpg-7b62c-1024x683.jpg
រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand

លោកស្រី Anand បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅមន្ទីរបញ្ចកោណជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថា “កាលពីសប្តាហ៍មុន រួមជាមួយនឹងសម្ព័ន្ធមិត្តអាមេរិករបស់យើង យើងបានបង្កើនការគាំទ្ររបស់យើង ដោយបញ្ជូនកាំភ្លើងធំ Howitzer ធុន M777 ទៅឲ្យកងកម្លាំងអ៊ុយក្រែន ហើយខ្ញុំអាចបញ្ជាក់ថា ទាហានកាណាដាឥឡូវនេះ កំពុងបង្វឹកសមភាគីអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធទាំងនេះ”។

155-mm CAESAR - French howitzers to destroy the aggressor • Mezha.Media

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Anand មិន​បាន​បញ្ជាក់​ថា​តើ​ការបង្វឹក ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​ណា​នោះទេ។

ដោយឡែក មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសុន្ទរកថាមុននេះថា សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងបណ្តុះបណ្តាលក្រុមទីពីរ ដែលមានទាហានអ៊ុយក្រែនជាង៥០នាក់ អំពីរបៀបប្រើប្រាស់កាំភ្លើងធំ Howitzer និងរ៉ាដាចល័ត Q-64។

This image has an empty alt attribute; its file name is 860x394.jpg

ការបណ្តុះបណ្តាលនេះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែលមួយសប្តាហ៍។

មន្ត្រីការពារជាតិអាមេរិកនិយាយថា ជាង៦០% នៃកាំភ្លើងធំ ៩០គ្រឿងដែលលោកប្រធានាធិបតី Joe Biden ប្តេជ្ញាប្រគល់ទៅឲ្យអ៊ុយក្រែន នាពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅប្រទេសអ៊ុយក្រែនរួចហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រទេសអឺរ៉ុបណាខ្លះហើយ ដែលយល់ព្រមទូទាត់ប្រាក់ រូបិ៍ល ក្នុងការទិញឧស្ម័នពីរុស្ស៊ី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម