ព័ត៌មានអន្ដរជាតិ
សភាអាមេរិក អនុម័តច្បាប់អាវុធ ដូចសម័យសង្គ្រាមលោកលើកទី២ សម្រាប់អ៊ុយក្រែន (មានវីដេអូ)
សភាអាមេរិក បានអនុម័តច្បាប់អនុញ្ញាតឲ្យរដ្ឋបាលលោក Biden ខ្ចី ឬជួលអាវុធទៅ អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបខាងកើតផ្សេងទៀត។

សភាកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមេសា បានអនុម័តច្បាប់ខ្ចីជួល ការពារលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែនឆ្នាំ ២០២២ ដោយសំឡេង ៤១៧ ទល់នឹង ១០ បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តច្បាប់ ដោយការយល់ព្រមជាឯកច្ឆ័ន្ទកាលពីដើមខែនេះ។
ច្បាប់នេះ អនុញ្ញាតឲ្យប្រធានាធិបតីខ្ចី ឬជួលឧបករណ៍ការពារទៅឲ្យអ៊ុយក្រែន សម្រាប់ឆ្នាំសារពើពន្ធ ២០២២ និង ២០២៣ ហើយថែមទាំងកាត់បន្ថយការទាមទារផ្សេងៗផងដែរ ដើម្បីប្រាកដថា ឧបករណ៍ត្រូវបានចែកចាយយ៉ាងឆាប់រហ័ស។

ច្បាប់នេះត្រូវបានដាក់ឈ្មោះ សម្រាប់កម្មវិធីសម័យសង្គ្រាមលោកលើកទី២ ដែលបានជួយផ្គត់ផ្គង់សម្ព័ន្ធមិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់។
កម្មវិធីខ្ចី-ជួលសម័យសង្គ្រាមលោកលើកទី២ ត្រូវបានគេមើលឃើញថា ជាឧបករណ៍សំខាន់ដែលនាំមកនូវជ័យជម្នះដល់សម្ព័ន្ធមិត្ត ប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់។

កម្មវិធីនេះ អនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកខ្ចី ឬជួលគ្រឿងផ្គត់ផ្គង់សង្រ្គាម ជាជាងលក់ទៅឲ្យប្រទេសណាមួយដែលចាត់ទុកថាមានសារៈសំខាន់សម្រាប់ការការពាររបស់សហរដ្ឋអាមេរិក។ ជំនួយជាពិសេសនេះ បានជួយចក្រភពអង់គ្លេសក្នុងការប្រយុទ្ធជាមួយពួកណាស៊ីអាល្លឺម៉ង់។
ការអនុម័តច្បាប់នេះ កើតឡើងចំពេលដែលលោកប្រធានាធិបតី Biden ជំរុញឲ្យសភាអនុម័តកញ្ចប់ជំនួយក្នុងទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារភ្លាមៗសម្រាប់អ៊ុយក្រែន ខណៈដែលទីក្រុងកៀវ នៅតែបន្តរារាំងការវាយប្រហាររបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសមួយទៀត ចេញមុខអះអាង កំពុងបង្វឹកទាហានអ៊ុយក្រែន ប្រើកាំភ្លើងយន្ត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?