Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ព្រលឹងចុងសក់ ដោយមីស៊ីលរុស្ស៊ី ធ្លាក់ជិត ពេលធ្វើទស្សនកិច្ចទីក្រុង កៀវ (មានវីដេអូ)

បានផុស

នៅ

អង្គការសហប្រជាជាតិ (UN) បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារជិតអគ្គលេខាធិការ Antonio Guterres នៅពេលលោក កំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីជួយជម្លៀសជនស៊ីវិលរាប់ម៉ឺននាក់ដែលជាប់នៅក្នុង “គ្រោះថ្នាក់ដល់ជីវិត”។

This image has an empty alt attribute; its file name is 2022-04-28T094810Z_1030002171_RC29WT9YQ5SP_RTRMADP_3_UKRAINE-CRISIS-UN.webp

អ្នកនាំពាក្យ​ UN បាននិយាយថា លោក Guterres និងក្រុមការងាររបស់គាត់ ភ័យព្រលឹងចុងសក់ ដោយនៅជិតការធ្លាក់មីស៊ីលរបស់រុស្ស៊ី ដែលវាយប្រហារកណ្តាលទីក្រុង កៀវ ខណៈពេលគាត់កំពុងបំពេញទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមេសា ប៉ុន្តែគ្រប់គ្នាមានសុវត្ថិភាព។

នេះ​ជា​ការ​វាយ​ប្រហារ​ព្រហើន​បំផុត​លើ​រដ្ឋធានី ​ចាប់​តាំង​ពីកង​កម្លាំង​របស់​ទីក្រុងមូស្គូ​ បាន​ដក​ថយកាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។

This image has an empty alt attribute; its file name is blasts-hit-kyiv-while-un-chief-visiting-ukraine-blames-russian-missiles-1024x535.webp

លោក Saviano Abreu អ្នក​នាំ​ពាក្យ​ការិយាល័យ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែងថា “វា​ជា​តំបន់​សង្គ្រាម ប៉ុន្តែ​ពិតជាគួរ​ឲ្យ​រន្ធត់ណាស់​ ដែល​វា​កើត​ឡើង​នៅ​កៀក​នឹង​យើង”។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី ជិតអគ្គលេខាធិការ​ UN។

This image has an empty alt attribute; its file name is AP22118685650629.webp

លោកនិយាយថា “ថ្ងៃនេះ ភ្លាមៗបន្ទាប់ពីបញ្ចប់ការចរចារបស់យើងនៅទីក្រុងកៀវ មីស៊ីលរុស្ស៊ីចំនួន៥គ្រាប់បានហោះចូលទីក្រុង។ នេះបង្ហាញពី កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំរុស្ស៊ីក្នុងការធ្វើឲ្យ UN អាម៉ាស់មុខ និងបំផ្លាញអ្វីគ្រប់យ៉ាងដែលអង្គការនេះតំណាងឲ្យ”។

គួរបញ្ជាក់ថា លោក Guterres បានជួបជាមួយលោក Zelensky បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតី Vladimir Putin កាលពីថ្ងៃអង្គារ នៅពេលដែលមេដឹកនាំរុស្ស៊ីបានយល់ព្រមជាគោលការណ៍ ចំពោះការចូលរួមរបស់ UN និងគណៈកម្មាធិការកាកបាទក្រហម (ICRC) អន្តរជាតិ ក្នុងការជម្លៀសមនុស្សចេញពីរោងចក្រ Azovstal នៅទីក្រុង Mariupol៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ សភាអាមេរិក អនុម័តច្បាប់អាវុធ ដូចសម័យសង្គ្រាមលោកលើកទី២ សម្រាប់អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម