ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងចោទអង់គ្លេសកំពុងគំរាមសន្តិសុខនៅអឺរ៉ុប
រដ្ឋាភិបាលវិមានក្រឹមឡាំងបានព្រមានថា រដ្ឋាភិបាលទីក្រុងឡុងដ៍កំពុងបង្កការគំរាមកំហែងសន្តិសុខនៅអឺរ៉ុប។ ការចោទប្រកាន់នេះបានកើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានជំរុញដល់ប្រទេសលោកខាងលិចឲ្យផ្តល់សព្វាវុធធុនធំដល់ប្រទេសអ៊ុយក្រែន ខណៈមានការពង្រឹងសមត្ថភាពការពារជាតិនៅប្រទេសម៉ុលដាវី និងហ្សកហ្ស៊ី។
ថ្លែងទៅកាន់អ្នកកាសែតតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ៖«ទំនោខ្លួនឯងក្នុងការបញ្ជូនអាវុធ ក្នុងនោះមានអាវុធធុនធំជាដើមទៅប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀតគឺជាអ្វីម្យ៉ាងដែលគំរាមកំហែងដល់សន្តិសុខរបស់ទ្វីប និងបង្កអស្ថិរភាព»។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បានថ្លែងសុន្ទករថាគួរឲ្យកត់សំគាល់កាលពីថ្ងៃពុធ។ លោកស្រីបានជំទាស់នឹងទស្សនៈថា ៖«យើងមិនគួរផ្តល់អាវុធធុនធំទេដោយសារភ័យខ្លាចពីការបង្កស្ថានភាពកាន់តែធ្ងន់ធ្ងរ» ប៉ុន្តែបានទទួចថា «ការមិនធ្វើសកម្មភាពនឹងកាន់តែបង្កស្ថានភាពខ្លាំងក្លាធំឡើង»នៅក្នុងកាលៈទេសៈបច្ចុប្បន្ន។
លោកស្រី Truss បានអះអាងថា ៖«ស្ថាបត្យកម្មដែលត្រូវបានតាក់តែងដើម្បីធានាសន្តិភាព និងភាពរុងរឿងនៅប្រទេសអ៊ុយក្រែនបានបរាជ័យហើយ»ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ច និងសន្តិសុខត្រូវបានអភិវឌ្ឍ បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់ទទួលរងការបំផ្លាញ។
ប្រការនេះ លោកស្រីបានលើកឡើងថា តម្រូវឲ្យមានវិធីសាស្ត្រថ្មីដែលដាក់បញ្ចូលសន្តិសុខផ្នែករឹង និងសន្តិសុខផ្នែកសេដ្ឋកិច្ច ព្រមទាំងរួមចំណែកដើម្បីបង្កើតសម្ព័ន្ធមិត្តសកលដ៏រឹងមាំ។ លោកស្រីបានជំរុញឲ្យប្រទេសសេរីឲ្យកាន់តែមានការអះអាង និងជឿទុកចិត្តខ្លួនឯង ព្រមទាំងកសាងយុទ្ធសាស្ត្ររបស់ខ្លួនលើដើម្បីបញ្ជាក់ថា ភូមិសាស្ត្រនយោបាយវិលត្រឡប់មកវិញ។
លោកស្រី Truss ក៏បានអះអាងថា ៖«សង្គ្រាមនៅអ៊ុយក្រែនជាសង្គ្រាមរបស់ពួកយើង»ដោយជ័យជម្នះរបស់ទីក្រុងកៀវគឺជាការចាំបាច់ផ្នែកយុទ្ធសាស្ត្រសម្រាប់អង់គ្លេស និងសម្ព័ន្ធមិត្ត។ លោកស្រីបានអំពាវនាវឲ្យបញ្ជូនសព្វាវុធមាន អាវុធវែង រថក្រោះ យន្តហោះចម្បាំងទៅប្រទេសអ៊ុយក្រែន។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសខាងលើ រដ្ឋាភិបាលទីក្រុងមូស្គូបានថ្កោលទោសសាជាថ្មី។ រុស្ស៊ីបានទទួចថា ការបញ្ជូនសព្វាវុធគឺជាការរារាំងដល់ដំណើស្វែងរកសន្តិភាពនៅអ៊ុយក្រែន។
«ណាតូនឹងធ្វើសង្គ្រាមជាមួយរុស្ស៊ី តាមរយៈប្រូស៊ី និងបំពាក់អាវុធប្រូស៊ីនោះ។ សង្គ្រាមមានន័យថា សង្គ្រាម»។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ