Connect with us

ព័ត៌មានអន្ដរជាតិ

ការ​​ធ្វើ​​តេស្ត​​មីស៊ីល​​កំពុង​ល្អ​ លោក​ គីម​ អំពាវ​​នាវ​ឲ្យ​​បង្កើន​​យោធា​​កាន់​​តែ​​ខ្លាំង​

បានផុស

នៅ

មេ​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​អំពាវ​នាវ​ដល់​កម្លាំង​​​យោធា​របស់​ខ្លួន​ឲ្យ​​ខិត​ខំ​​បង្កើន​សមត្ថភាព​លើ​គ្រប់​មធ្យោបាយ​ដើម្បី​កម្ចាត់​សត្រូវ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​មេសា​នេះ។

លោក គីម ជុងអ៊ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​អំពាវ​នាវ​អំឡុង​ពេល​ថត​រូប​ជុំ​គ្នា​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ ក្រុម​ការងារ​ផ្សព្វផ្សាយ​រដ្ឋ និង​​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​នៅ​​ក្នុង​​ពិធី​ដង្ហែវិស័យ​យោធា​ដ៏​មហា​សាល​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​អបអរ​ខួប​លើក​ទី​៩០​នៃ​ការ​បង្កើតកង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន។

រូបថត​បាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​បង្ហាញ​ថា លោក គីម ជុងអ៊ុន​ ស្ថិត​​នៅ​លើ​សេះ​ស និង​ពាក់​ឯកសណ្ឋានយោធា​ដែល​មាន​អាវ​សជា​មួយ​ខោ​ពណ៌​ទឹក​ប៊ិច​នៅ​ពេល​លោក​ត្រួត​ពិនិត្យ​កម្លាំង​ប្រដាប់​អាវុធ។

ពិធី​ដង្ហែ​វិស័យ​យោធា​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​មីស៊ីល​ថ្មី​ៗ​បំផុត​ជា​ច្រើន​រាប់​ទាំង​មីស៊ីល​អន្តរទ្វីប (ICBM), មីស៊ីល Hwasong-17 និង​មីស៊ីល្បឿន​លឿន​ជាង​សំឡេង​ដែល​ទើប​ធ្វើ​តេស្ត​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ទី​ភ្នាក់​ងារ​សារព័ត៌មាន KCNA បាន​ផ្សាយ​ថា ក្បួន​ដង្ហែ​​គឺ​បង្ហាញពី​ភាព​ទំនើប វីរភាព និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​កម្លាំង​ប្រដាប់​អាវុធ​របស់​កូរ៉េ​ខាង​ជើង ព្រម​ទាំង​ជា​ឧត្តមភាព​យោធា និង​ជា​បច្ចេកវិទ្យា​ដែល​មិន​អាច​ផ្គូផ្គង​បាន។​

កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ខ្លួន​ជំទាស់​នឹង​សង្គ្រាម និង​​ថា ការ​អភិវឌ្ឍ​​អាវុធ​គឺ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ពិធី​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ លោក គីម បាន​លើក​ឡើង​ថា បេសកកម្ម​នៃ​កម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​​គឺ​ដើម្បី​រារាំង​សង្គ្រាម​រាប់​បញ្ចូល​ទាំង​ការការពារ​ផល​ប្រយោជន៍​​ជា​មូលដ្ឋាន​របស់​ជាតិ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម