ព័ត៌មានអន្ដរជាតិ
យោធាឯកជន អាមេរិក ត្រូវបានសម្លាប់នៅ អ៊ុយក្រែន
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោក Wily Joseph Cancel អាយុ ២២ ឆ្នាំជាបុគ្គលិកនៃក្រុមហ៊ុនយោធាឯកជនរបស់សហរដ្ឋអាមេរិកត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ។

ទន្ទឹមនោះ ម្តាយរបស់គាត់គឺលោកស្រី Rebecca Cabrera បានប្រាប់ទូរទស្សន៍ CNN ថា “ក្រុមហ៊ុនបានបញ្ជូន Wily ទៅប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន ហើយក៏បានឲ្យប្រាក់គាត់ផងដែរ ។ Wily ចង់ទៅទីនោះ ពីព្រោះគាត់ជឿជាក់លើអ្វីដែលអ៊ុយក្រែនកំពុងប្រយុទ្ធ ហើយគាត់ចង់ក្លាយជាផ្នែកមួយដើម្បីអ៊ុយក្រែន” ។
យោងតាមលោកស្រី Cabrera បានឲ្យដឹងថា Wily បានហោះទៅប្រទេសប៉ូឡូញនៅថ្ងៃទី ១២ ខែមីនា ហើយភ្លាមៗនោះបានឆ្លងចូលអ៊ុយក្រែន និងបានប្រយុទ្ធនៅអ៊ុយក្រែនជាមួយមនុស្សមកពីប្រទេសផ្សេងៗគ្នា ហើយចាប់តាំងពីពេលនោះមក Wily មិនបានឃើញត្រឡប់មកផ្ទះវិញទេ ។

ទាហានស៊ីឈ្នួលមកពីប្រទេសផ្សេងៗកំពុងមកដល់អ៊ុយក្រែន ចំពេលមានប្រតិបត្តិការយោធារុស្ស៊ីដែលកំពុងបន្តនៅក្នុងប្រទេស ។
កន្លងមកក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទាហានស៊ីឈ្នួលប្រមាណ ៧,០០០ នាក់មកពីជាង ៦០ ប្រទេសបានមកដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេស ហើយក្នុងចំណោមពួកគេទាំងនោះមានពលរដ្ឋនៃប្រទេសប៉ូឡូញ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស រូម៉ានី និងហ្សកហ្ស៊ី ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី នឹងមិនអាចកាន់កាប់ភាគខាងកើត អ៊ុយក្រែន មុន “ទិវាជ័យជម្នះ” របស់អតីតសហភាពសូវៀតឡើយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ