Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​​ត្បូង​​២​នាក់​ ម្នាក់​​ជា​​​មេ​បញ្ជាការ​​​​យោធា​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ពី​​បទ​​ចារកម្ម​​ឲ្យ​​កូរ៉េ​ខាង​​ជើង

បានផុស

នៅ

ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ពីរ​រូប ក្នុង​នោះ​មាន​ម្នាក់​មាន​តួនាទី​ជា​មេ​បញ្ជាការ​​យោធា​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​​លួច​​អាថ៌កំបាំង​យោធា​ឲ្យ​ទី​ភ្នាក់​ងារ​ដែល​សង្ស័យ​សម្រាប់​​ប្រទេស​កូរ៉េ​ខាង​ជើង​​ដើម្បី​​ទទួល​បាន​ប្រាក់​ឲ្យ​រូបិយប័ណ្ណ​​គ្រីបតូ (លុយ​ឡាញ)។ នេះ​បើ​តាម​ប៉ូលិស​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​មេសា​នេះ។

កូរ៉េ​ខាង​ជើង​​​​ដែល​មាន​សង្គ្រាម​បច្ចេកទេស​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ល្បី​ល្បាញ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការយោធា​នៃ​ការ​ហែក (លួច)​ រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​បង្វឹក​បង្ហាត់​យ៉ាងស្ទាត់​ជំនាញ​ដោយ​មាន​គោល​ដៅ​វាយ​ប្រហារ​លើ​ក្រុម​ហ៊ុន ស្ថាប័ន និង​អ្នក​ស្រាវ​ជ្រាវ​នៅ​កូរ៉េ​ខាង​ត្បូង និង​កន្លែង​ផ្សេង​ៗ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​បាន​និយាយ​ក្នុង​សេ​ចក្តី​ថ្លែង​ការណ៍​មួយ​ថា ប៉ុន្តែ​នេះ​ជា​ករណី​ទី​១​ដែល​ជន​ស៊ីវិល​កូរ៉េ​ខាង​ត្បូង និង​ជា​មេ​បញ្ជាការ​​យោធា​សកម្ម​ម្នាក់​​ត្រូវ​​បាន​ចាប់​បាន​ពី​ការ​ប៉ុន​ប៉ង​​លួច​យក​អាថ៌កំបាំង​យោធា​តាម​ការ​បញ្ជា​របស់​ទី​ភ្នាក់​ងារ​កូរ៉េ​ខាង​ជើង។

អាជ្ញាធរ​ទី​ក្រុង​សេអ៊ួល​បាន​និយាយ​ថា ម្នាក់​ក្នុង​ចំណោម​ពួក​គេ​គឺ​ជាមេ​បញ្ជា​ការ​ម្នាក់​អាយុ​២៩​ឆ្នាំ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​ការ​បានចូល​​ក្នុង​ប្រព័ន្ធ​​បញ្ជាការ​រួម​របស់​កូរ៉េ​ខាង​ត្បូង ​ដែល​ជា​បណ្តាញ​ទំនាក់​ទំនង​ផ្ទៃ​ក្នុង​ដ៏​សំខាន់​គ្រប់​គ្រង​ដោយ​យោធា​​​ទៅ​​ចារកម្ម​របស់​ទីក្រុង​ព្យុងយ៉ាង​ដែលត្រូវ​បាន​សង្ស័យ។

ម្នាក់​ទៀត​ជា​អ្នក​ជំនួញ​​អាយុ​៣៨​ឆ្នាំ​ដែល​​បើក​ក្រុម​ហ៊ុន​គ្រប់​គ្រង​អចលនទ្រព្យ​តាម​អនឡាញ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​​​​ឲ្យ​មេ​បញ្ជាការ​នូវ​នាឡិកា​ដៃ​មួយ​គ្រឿង​ដែល​មាន​កាមេរ៉ា​អាថ៌កំបាំង​ដើម្បី​ជា​ជំនួយ​​ក្នុង​ការ​ប្រមូល​ផ្តុំ​ចារកម្ម។

ប៉ូលិស​ក្រុង​សេអ៊ួល​បាន​និយាយ​ថា បុរស​ជំនួញ​ក៏​ត្រូវ​បាន​សង្ស័យ​ពី​ការ​ទិញ និង​ផ្តុំ​បញ្ជូល​គ្នា​នូវ​ឧបករណ៍​លួចដូច​ជា​ USB ដែល​ហៅ​ថា “Poison Tap” ​ដើម្បី​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បញ្ជាការ​រួម។

«ជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បំពាន​ច្បាប់​សន្តិសុខ​ជាតិ»។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៅ​ទី​ភ្នាក់​ងារ​ប៉ូលិស​ជាតិ​កូរ៉េ​បាន​ប្រាប់ AFP។

ប៉ូលិស​ក្រុង​សេអ៊ួល​បាន​និយាយ​ថា បុរស​ជំនួញ​​​បាន​ជួប​ចារកម្ម​ក្រុង​ព្យុងយ៉ាងដំបូង​​តាម​អនឡាញ​ពាក់​ព័ន្ធ​​នឹង​​ប្រាក់​គ្រីបតូ​កាល​ពី​​៦​ឆ្នាំ​មុន និង​បាន​បន្ត​ទាក់​ទង​គ្នា​តាម Telegram។

ប៉ូលិស​បាន​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​ទទួល​បាន​ប្រាក់​គ្រីបតូ។ មេ​បញ្ជាការ​ទទួល​បាន​ប្រហែល​ជា​ ៣៧ ៧៨៩​ដុល្លារ​អាមេរិក​ពីភ្នាក់​ងារ​កូរ៉េ​ខាង​ជើង ខណៈ​បុរស​ជំនួញ​​​ទទួល​បាន​ប្រហែល ៦០០ ០០០​ដុល្លារអាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១៤ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម