Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ លួចទិញឧស្ម័ន រុស្ស៊ី ពីប្រទេស ណាតូ មួយនេះវិញ ក្រោយមិន ទូទាត់ជាប្រាក់រូបិ៍ល

បានផុស

នៅ

ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បាននិយាយថា ប្រទេសប៉ូឡូញបន្តទិញឧស្ម័នធម្មជាតិរុស្ស៊ីពីប្រទេសអាល្លឺម៉ង់ជំនួសវិញ បន្ទាប់ពីការផ្គត់ផ្គង់ដោយផ្ទាល់របស់ខ្លួនត្រូវបានផ្អាក ដោយសារតែការមិនបង់ជាប្រាក់រូបិ៍ល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Gazprom បានប្រកាសពីការបញ្ឈប់ទាំងស្រុងនៃការនាំចេញឧស្ម័នទៅកាន់ប្រទេសប៉ូឡូញកាលពីថ្ងៃពុធ ស្របតាមយន្តការទូទាត់ប្រាក់ថ្មីមួយដែលបានចាប់ផ្តើមនៅដើមខែនេះ ។

យោងតាមក្រុមហ៊ុន Gazprom បានឲ្យដឹងថា ការផ្គត់ផ្គង់ឧស្ម័នទៅប៉ូឡូញនឹងមិនបន្តនោះទេ រហូតដល់ទីក្រុង Warsaw គោរពតាមលក្ខខណ្ឌថ្មី ខណៈការដឹកជញ្ជូនទៅកាន់ប្រទេសប៊ុលហ្គារីក៏ត្រូវបានបញ្ឈប់ផងដែរ សម្រាប់ហេតុផលដូចគ្នានេះ ។

ទន្ទឹមនោះ ទិន្នន័យពីប្រតិបត្តិករអាល្លឺម៉ង់នៃបណ្តាញបញ្ជូនឧស្ម័ន Gascade បានបង្ហាញថា ប្រទេសប៉ូឡូញបានបង្កើនការដេញថ្លៃរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់ឧស្ម័នពីប្រទេសអាឡឺម៉ង់ចំនួន ៥ ដងកាលពីថ្ងៃពុធ ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍រុស្ស៊ីប្រកាសលែងផ្គត់ផ្គង់ឧស្ម័នទៅឲ្យប៉ូឡូញ និងប៊ុលហ្គារីទៀតហើយ បន្ទាប់ពីប្រទេសទាំងនេះបដិសេធទូទាត់លើការផ្គត់ផ្គង់របស់ពួកគេជាប្រាក់ រូបិ៍ល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី នឹងមិនអាចកាន់កាប់ភាគខាងកើត អ៊ុយក្រែន មុន “ទិវាជ័យជម្នះ” របស់អតីតសហភាពសូវៀតឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម