ព័ត៌មានអន្ដរជាតិ
បណ្ដាញសង្គម វៀតណាម កំពុងផ្អើលស៊ែរឃ្លីបបង្គាមាស ព្រោះជឿថានាំសំណាងខ្លាំង
រូបភាព និងឃ្លីបបង្គាពណ៌មាស ឬលឿងខ្ចី កំពុងត្រូវបានចែករំលែកតៗគ្នាលើបណ្តាញសង្គម វៀតណាម ព្រោះពួកគេជឿថា វាជាបង្គាដ៏កម្រ និងមានតម្លៃថ្លៃបំផុត ហើយអ្នកណាដែលបានឃើញ ប្រាកដជាមានសំណាងជាងបានមាសទៅទៀត។

ថ្មីៗនេះ ឃ្លីបខ្លីមួយត្រូវបានបង្ហោះលើបណ្តាញសង្គម TikTok ដោយបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សរាប់ពាន់នាក់មកបញ្ចេញមតិខុសៗគ្នា។ ចំណុចដែលគួរឲ្យកត់សម្គាល់នោះគឺរូបភាពបង្គាដែលមានពណ៌លឿងខ្ចីខុសពីបង្គាធម្មតា និងត្រូវម្ចាស់គណនីហៅថា បង្គាមាស។ ក្នុងនោះម្ចាស់ឃ្លីបបាននិយាយថា «អ្នកណាបានមើលឃ្លីបនេះ ពួកគេនឹងទទួលបានសំណាងធំ ជាងបានមាស ១គីឡូទៅទៀត។ ខ្ញុំមិនដឹងថា មានមនុស្សប៉ុន្មាននាក់ធ្លាប់ឃើញបង្គានេះពីមុនមកទេ ព្រោះក្នុងចំណោមបង្គារាប់រយលាន នេះជាបង្គាតែមួយប៉ុណ្ណោះ ដែលខ្ញុំបានឃើញ»។

បើមើលតាមរូបភាព និងវីដេអូឃ្លីប បង្គានេះពិតជាមានពណ៌មាសប្រាកដមែន ទាំងសំបកខាងក្រៅ និងសាច់របស់វា។ វាជាបង្គាចិញ្ចឹមដែលត្រូវបានម្ចាស់ស្រីរកឃើញនៅក្នុងស្រះ ពេលនាងស្រង់ដើម្បីយកទៅលក់។

ក្រោយពីរកឃើញបង្គាមាសនេះ ម្ចាស់បង្គាបានបង្ហោះវីដេអូឃ្លីបដោយប្រាប់ថា នាងបានឈ្នះឆ្នោតចំនួន ៣ពាន់លានដុង ព្រោះតែបង្គាមាសនេះមករស់នៅក្នុងស្រះរបស់នាង។ នេះហើយជាមូលហេតុដែលនាងនិយាយថា អ្នកណាបានឃើញឃ្លីបរបស់នាងនឹងមានសំណាងខ្លាំង ដូចនាងអ៊ីចឹង។

យ៉ាងណាមិញ មានមនុស្សមួយចំនួនមិនជឿនោះទេ ដោយពួកគេគិតថាវាគ្រាន់តែជាបង្គាដែលគេលាបពណ៌ ខណៈអ្នកខ្លះទៀតជឿជាក់ថា នេះជាបង្គាកម្រពិតមែន។
សូមទស្សនាវីដេអូខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សេដ្ឋី វៀតណាម ស្រឡាញ់មាសខ្លាំងពេក សង់វិមានស្រោបមាស ទុកមើលលេង
ចុចអាន៖ ប្ដីប្រពន្ធវៀតណាម១គូ ជាប់កំណត់ត្រាមានកូនច្រើនជាងគេប្រចាំប្រទេស

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក