ព័ត៌មានអន្ដរជាតិ
អាមេរិកមិនយល់ ហេតុអ្វីឥណ្ឌូណេស៊ី អញ្ជើញលោក ពូទីន ចូលរួមប្រជុំ G20
ប្រទេសឥណ្ឌូណេស៊ីបានប្រឈមនឹងការប្រឆាំងរបស់សហរដ្ឋអាមេរិក និងបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃប្រទេស G20 នាខែវិច្ឆិកា ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ទៀតផង។ នេះបើតាមលោកប្រធានាធិបតី Joko Widodo មានប្រសាសន៍កាលពីថ្ងៃសុក្រ ទី២៩ ខែមេសា។

ទីក្រុងហ្សាការតា ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំប្រធានាធិបតីកំពូល G20 ក្នុងឆ្នាំនេះ ស្ថិតក្រោមសម្ពាធធ្ងន់ធ្ងរពីបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក លើកលែងតែប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារលើប្រទេសអ៊ុយក្រែន ប៉ុន្តែឥណ្ឌូណេស៊ីបានប្រកែកថា ខ្លួនត្រូវតែរក្សាដោយមិនលម្អៀង។
«ខ្ញុំបានអញ្ជើញលោកប្រធានាធិបតី Zelenskyy ចូលរួមកិច្ចប្រជុំកំពូល G20»។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី Widodo មានប្រសាសាន៍ និងលើកឡើងថា ការសម្របសម្រួលមួយត្រូវបានឈានដល់ បន្ទាប់ពីសម្ពាធពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងអ្នកផ្សេងទៀតដើម្បីអនុញ្ញាតឲ្យមានការចូលរួមរបស់អ៊ុយក្រែនដើម្បីធ្វើឲ្យមានតុល្យភាព។
មេដឹកនាំឥណ្ឌូណេស៊ី បាននិយាយក្នុងសុន្ទករថាផ្សាយផ្ទាល់តាមអនឡាញមួយថា លោក ពូទីន បានបញ្ជាក់ក្នុងការហៅទូរសព្ទជាមួយលោកថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើនៅកោះបាលី។
តាមពិតទៅ ប្រទេសរុស្ស៊ីជាសមាជិក G20 ប៉ុន្តែប្រទេសអ៊ុយក្រែនមិនមែនជាសមាជិកទេ។ រដ្ឋបាលរបស់លោក ចូ បៃដិន បានធ្វើការបញ្ជាក់ច្បាស់ពីទស្សនៈរបស់ខ្លួនជុំវិញការអញ្ជើញលោក ពូទីន កាលពីថ្ងៃសុក្រ។
រដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មាននៅសេតវិមាន លោកស្រី Jen Psaki បាននិយាយនៅទីក្រុងវ៉ាស៊ីនតោនថា ៖«លោកប្រធានាធិបតីបានបង្ហាញជាសាធារណៈរួចហើយពីការជំទាស់របស់លោកទាក់ទឹងនឹងការចូលរួមរបស់លោកប្រធានាធិបតី ពូទីន នៅ G20។ យើងខ្ញុំស្វាគមន៍ការចូលរួមរបស់អ៊ុយក្រែន»។

«យើងខ្ញុំបានបង្ហាញពីទស្សនៈរបស់យើងហើយថា យើងមិនគិតថា រុស្ស៊ីគួរជាផ្នែកមួយនៃកិច្ចប្រជុំទាំងសាធារណៈ និងឯកជនទេ»។ លោកស្រីបានប្រាប់អ្នកកាសែត និងបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនថា ការអញ្ជើញគួរតែត្រូវបានចេញមុនការវាយប្រហារ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jalina Porter បាននិយាយថា ៖«អាមេរិកនៅតែជឿថា ខ្លួនមិនអាចធ្វើកិច្ចការដូចធម្មតាបានទេពាក់ព័ន្ធនឹងការចូលរួមរបស់រុស្ស៊ីជាមួយសហគមន៍អន្តរជាតិ ឬស្ថាប័នអន្តរជាតិ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត