ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រាប់ Xinhua ពីមហិច្ឆតារបស់អាមេរិកដែលជំរុញឲ្យផ្ទុះសង្គ្រាមនៅអ៊ុយក្រែន
ជម្លោះរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងកៀវ ហើយវិបត្តិកំពុងបន្តគឺដោយសារតែលទ្ធផលផ្ទាល់នៃការជំរុញរបស់ប្រទេសលោកខាងលិចដើម្បីបង្កើតពិភពលោកប៉ូលតែមួយ ក្នុងនោះមានមួយពាក់ព័ន្ធនឹងការពង្រីកខ្លួនរបស់អង្គការណាតូទៅកាន់ភាគខាងកើត។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣០ ខែមេសានេះ។
«អាមេរិក និងណាតូតែងតែមើលឃើញប្រទេសអ៊ុយក្រែនជាឧបករណ៍មួយក្នុងការរារាំងប្រទេសរុស្ស៊ី»។ លោករដ្ឋមន្ត្រីមានប្រសាសន៍ និងបន្តថា មូលហេតុដែលជំរុញឲ្យទីក្រុងមូស្គូបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន គឺដោយសារតែគោលនយោបាយរបស់លោកខាងលិចរយៈពេលជាច្រើនឆ្នាំមកហើយមានចេតនាប្រឆាំងនឹងរុស្ស៊ីក្នុងចំណោមជនជាតិអ៊ុយក្រែន និងបង្ខំពួកគេឲ្យធ្វើការជ្រើសរើសខុសរវាងប្រទេសលោកខាងលិច និងរុស្ស៊ី។

លោក Lavrov បន្តថា ៖«វាគឺជាលោកខាងលិចដែលពីដំបូងញុះញង់ ហើយបន្ទាប់មកបានគាំទ្រឲ្យមានរដ្ឋប្រហារប្រឆាំងនឹងធម្មនុញ្ញនៅទីក្រុងកៀវក្នុងឆ្នាំ២០១៤»ដែលធ្វើឲ្យកើនឡើងឈានដល់ជម្លោះផ្ទៃក្នុងរបស់អ៊ុយក្រែន ដែលអាមេរិក និងសម្ព័ន្ធមិត្តមិនបានព្យាយាមដោះស្រាយនោះទេ។ លោករដ្ឋមន្ត្រីបានចោទទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជាបុព្វហេតុដែលធ្វើមានគោលការណ៍ប្រឆាំងនឹងរុស្ស៊ីរបស់ទីក្រុងកៀវ ព្រមទាំងជំរុញឲ្យមានជាតិនិយមឈានដល់ដំណោះស្រាយយោធានៃវិបត្តិនៅ Donbass។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីបន្តថា ទីក្រុងវ៉ាស៊ីនតោន និងប៊្រូចសែលក៏បានច្រានចោលសំណើរបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខនៅអឺរ៉ុបកាលពីខែធ្នូ ឆ្នាំ២០២១។ លោកបន្ថែមថា ទីក្រុងមូស្គូត្រូវបានទុកចោលដោយគ្មានជម្រើស ក្រៅពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនដើម្បីការពារប្រជាជននៅ Donbass តាមសំណើពីថ្នាក់ដឹកនាំនៃសាធារណរដ្ឋទាំងពីរដែលរុស្ស៊ីទទួលស្គាល់។
«រុស្ស៊ីមានចំណាប់អារម្មណ៍លើសន្តិភាព សេរីភាព អព្យាក្រឹតភាព ភាពរុងរឿង និងមិត្តភាពជាមួយអ៊ុយក្រែន»។ លោករដ្ឋមន្ត្រីបានបញ្ជាក់ និងបន្ថែមថា ទីក្រុងមូស្គូចង់ស្តារវប្បធម៌ សេដ្ឋកិច្ច និងទំនាក់ទំនងគ្រួសារដ៏យូរលង់រវាងពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែន។ លោកក៏បានលើកឡើងថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនពិភាក្សាគ្នាលំអិតអំពីកិច្ចព្រមព្រៀងសន្តិភាពដ៏មានឥទ្ធិពលលើមូលដ្ឋានប្រចាំថ្ងៃតាមរយៈតំណភ្ជាប់វីដេអូ។
យោងតាមលោក Lavrov បង្ហាញថា ឯកសារមានទាំងបទបញ្ញត្តិស្តីពីតួនាទីរបស់អ៊ុយក្រែនក្នុងនាម ព្យាក្រឹតភាព គ្មានអាវុធនុយក្លេអ៊ែរ មិនចូលបក្សសម្ព័ន្ធ និងគ្មានយោធា ព្រមទាំងការធានាអំពីសន្តិសុខរបស់អ៊ុយក្រែន។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីជឿជាក់ថា វាជាគោលនយោបាយនៃការញុះញង់ដែលបង្កើតឡើងដោយប្រទេសលោកខាងលិចដើម្បីរារាំងដំណើរការសន្តិភាព។ «ពួកគេ (អាមេរិក និងសម្ព័ន្ធមិត្ត)ការពិតគឺលើកទឹកចិត្តឲ្យទីក្រុងកៀវប្រយុទ្ធជាមួយរុស្ស៊ី ដោយព្យាយាមជួយឧបត្ថម្ភគ្រឿងសព្វាវុធ និងទាហានស៊ីឈ្នួលទៀតផង។
លោកជឿជាក់ថា ប្រសិនបើអាមេរិក និងណាតូពិតជាមានចំណាប់អារម្មណ៍ដោះស្រាយវិបត្តិនៅអ៊ុយក្រែនមែននោះ ពួកគេនឹងយល់ថា ប្រជាជនអ៊ុយក្រែនមិនត្រូវការសព្វាវុធ Stingers ឬ Javelins ដ៏ច្រើនដូចជំនួយមនុស្សធម៌នោះទេ។ រុស្ស៊ីបានបញ្ជូនជំនួយមនុស្សធម៌ប្រហែលជា១៥០០០តោនទៅសាធារណរដ្ឋ Donbass និងទឹកដីអ៊ុយក្រែនដែលកម្លាំងរបស់ខ្លួនកាន់កាប់ បន្ទាប់ពីបានចាប់ផ្តើមប្រតិបត្តិការយោធា។
លោករដ្ឋមន្ត្រីបានបង្ហាញថា ប្រជាជនប្រហែលជា២.៨លាននាក់ ក្នុងនោះមានជនបរទេស១៦០០០នាក់បានស្នើរុស្ស៊ីឲ្យជួយជម្លៀសពួកគេចេញពីតំបន់មានសង្គ្រាម។ ដូច្នេះរុស្ស៊ីបានជម្លៀសមនុស្សជាងមួយលាននាក់ ក្នុងនោះមានប្រជាជនប្រទេសទី៣ប្រមាណ១២០០០០នាក់ និងបង្កើតទីតាំងជនភៀសខ្លួនដែលបំពាក់សម្ភារពេញលេញជាង៩៥០០នៅទឹកដីរបស់ខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច