Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ​ថា ទាហាន ​រុស្ស៊ី​ ប៊ិះតែនឹងធ្វើឃាតលោកទៅហើយ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថា លោកស្ទើរតែត្រូវបានធ្វើឃាតដោយក្រុមវាយប្រហារលោតឆ័ត្រយោងរបស់រុស្ស៊ីទៅហើយ ហើយនៅពេលនេះទាហានរុស្ស៊ីក៏កំពុងតាមចាប់លោកគ្រប់វិនាទីផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតតារាសម្ដែងរូបនេះបានបង្ហើបថា នៅថ្ងៃដំបូងនៃសង្រ្គាមលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈដើមឆ្នាំនេះ ការប៉ុនប៉ងចំនួន ២ ត្រូវបានធ្វើឡើងដើម្បីសម្រុកចូលបរិវេណប្រធានាធិបតី ខណៈដែលលោក និងប្រពន្ធជាមួយនឹងកូន ២ នាក់របស់លោកក៏នៅខាងក្នុងនោះផងដែរ ហើយម្នាក់ៗសុទ្ធតែកាន់អាវុធស្វ័យប្រវត្តិ និងពាក់អាវក្រោះការពារគ្រាប់ ។

ប៉ុន្តែលោក Zelenskyy អាយុ ៤៤ ឆ្នាំបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត និងផែនការចាប់ពង្រត់ជាហូរហែរ មុនពេលបន្តការពារប្រទេសជាតិ និងជំរុញសម្ព័ន្ធមិត្តក្នុងការទប់ទល់នឹងការលុកលុយរបស់លោក ពូទីន ។

បន្ទាប់ពីការរត់គេចខ្លួនពីមួយពេលទៅមួយពេល លោក Zelensky ទើបតែបង្ហាញខ្លួនតាមដងផ្លូវជាសាធារណៈកាលពីថ្ងៃសុក្រ ហើយបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “យើងទាំងអស់គ្នានៅទីនេះ ។ យោធារបស់យើងនៅទីនេះ។ ប្រជាពលរដ្ឋនៅក្នុងសង្គមរបស់យើងគឺនៅទីនេះ ។ យើងទាំងអស់គ្នានៅទីនេះដើម្បីការពារឯករាជ្យជាតិរបស់យើង ប្រទេសរបស់យើង ហើយវានឹងនៅតែដដែល” ។

ទន្ទឹមនោះនៅពេលដែលត្រូវបានណែនាំឲ្យស្វែងរកការជ្រកកោននៅក្នុងលេនដ្ឋានដែលមានសុវត្ថិភាព ឬជម្លៀសទៅកាន់ប្រទេសប៉ូឡូញដែលនៅក្បែរនោះ ប្រធានាធិបតីដ៏ក្លាហានរូបនេះបានបដិសេធ ហើយបានបន្តរស់នៅក្នុងផ្ទះរបស់គាត់ក្នុងទីក្រុងកៀវ តាំងពីពេលនោះមក ។

ជាចុងក្រោយលោក Zelensky ​បាន​និយាយ​ថា​ “យើង​នឹង​តស៊ូ​ដើម្បី​ទឹកដី​របស់​យើង​ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ ។ យើង​នឹង​ប្រយុទ្ធ​គ្នា​នៅគ្រប់ទីកន្លែង ទោះ​ក្នុង​ព្រៃ វាល​ស្រែ នៅ​មាត់​ច្រាំង ឬ​តាម​ផ្លូវក៏ដោយ“ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ រុស្ស៊ី ថា សង្គ្រាមអ៊ុយក្រែននឹងចប់ បើអាមេរិក និងណាតូ ធ្វើរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១១ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១២ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២២ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម